រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

សេវាកម្មម៉ូតូ ១. ចុះបញ្ជីថ្មី

ទិដ្ឋភាពទូទៅ
អតិថិជនដែលមានសិទ្ធទទួលសេវា៖

(គ្មានព័ត៌មាន)

NEXT SECTION
Continue
សេចក្តីណែនាំ
នីតិវិធីនៃការផ្តល់សេវារបស់ការិយាល័យច្រកចេញចូលតែមួយក្រុង ស្រុក ខណ្ឌ មានចំនួន ១៦ដំណាក់កាលដូចខាងក្រោម៖
  1. អតិថិជនដាក់ពាក្យស្នើសុំសេវានៅមន្ត្រីផ្តល់ទទួលព័ត៌មានដែលនៅផ្នែកជួរមុខ
  2. អតិថិជនទទួលបង្កាន់ដៃទទួលពាក្យពីមន្ត្រីផ្តល់ព័ត៌មាន
  3. មន្ត្រីផ្តល់ទទួលព័ត៌មានបញ្ជូនពាក្យស្នើសុំទៅបេឡាករ
  4. អតិថិជនអញ្ជើញទៅបងប្រាក់ថ្លៃសេវានៅបេឡាករ
  5. អតិថិជនទទួលបង្កាន់ដៃបង់ប្រាក់ថ្លៃសេវា
  6. មន្ត្រីផ្តល់ទទួលព័ត៌មានបញ្ជូនពាក្យស្នើសុំទៅប្រធានការិយាល័យ
  7. ប្រធានការិយាល័យបញ្ជូនទៅមន្ត្រីបច្ចេកទេសដែលនៅផ្នែកជួរក្រោយ
  8. មន្ត្រីបច្ចេកទេសធ្វើដំណើរទៅទីតាំងស្នើសុំដើម្បីពិនិត្យនិងវាយតម្លៃ
  9. មន្ត្រីបច្ចេកទេសត្រូវធ្វើរបាយការណ៍បន្ទាប់ពីពិនិត្យនិងវាយតម្លៃរួច
  10. បញ្ជូនរបាយការណ៍មកប្រធានការិយាល័យ
  11. ប្រធានការិយាល័យដាក់របាយការណ៍ជូនអភិបាលរងដើម្បីពិនិត្យនិង សំរេច
  12. បន្តដាក់របាយការណ៍ជូនអភិបាលដើម្បីពិនិត្យនិងសំរេចចុងក្រោយ
  13. មន្ត្រីរដ្ឋបាលក្រុង ស្រុក ខណ្ឌ ធ្វើការចុះលេខ
  14. បញ្ជូនអាជ្ញាប័ណ្ណទៅប្រធានការិយាល័យបន្ទាប់ពីចុះលេខរួច
  15. បញ្ជូនអាជ្ញាប័ណ្ណបន្តទៅមន្ត្រីផ្តល់ទទួលព័ត៌មានដែលនៅផ្នែកជួរមុខ
  16. ផ្តល់អាជ្ញាប័ណ្ណដែលជាលទ្ធផលជូនអតិថិជន។
NEXT SECTION
Continue
ដំណើរការផ្តល់សេវា
សម្រាប់តម្រូវការឯកសារលើទំរងបែបបទនៃការស្នើសុំសេវាវិស័យសាធារណការ និងដឹកជញ្ជូន រួមមាន៖
  • ពាក្យសុំមានបិទតែមប្រិ៍…………………………………………….០១ច្បាប់
  • អត្តសញ្ញាណប័ណ្ណ ឬប័ណ្ណគ្រួសារ (ថតចំលង)……………….០១ច្បាប់
  • បង្កាន់ដៃពន្ធនាំចូល………………………………………………..០១ច្បាប់
NEXT SECTION
Continue
តម្លៃសេវា
តម្លៃសេវាជាក់លាក់រយៈពេលអតិបរមាសុពលភាព
៤០ ០០០ រៀល១០ថ្ងៃ (ថ្ងៃធ្វើការ)អចិន្ត្រៃយ៍
NEXT SECTION
Continue
ទំនាក់ទំនង

ការិយាល័យច្រកចេញចូលតែមួយ

Contact us by address:
អាសយដ្ឋាន៖ សូមទំនាក់ទំនងការិយាល័យច្រកចេញ – ចូលតែមួយ ក្រុង ស្រុក ខណ្ឌ តាមបណ្តារាជធានី ខេត្ត ដែលអ្នករស់នៅ។

ដើម្បីទទួលបានសេវាសូមទាក់ទងទៅកាន់អង្គភាព ឬស្ថានប័នផ្តល់សេវាសារធាណៈដែលជិតលោកអ្នក ចុចទីនេះ ដើម្បីស្វែងរកអង្គភាព ឬស្ថានប័នក្នុងខេត្តស្វាយរៀង