រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

ឯកឧត្តម​ ម៉ែន​ វិបុល​ អភិបាល ខេត្តស្វាយរៀង បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញចូលរួមពិធីបុណ្យខួបគម្រប់៧ថ្ងៃឧទ្ទិសមហាកុសលជូនវិញ្ញាណក្ខន្ធសម្តេច ឧត្តមទេពញាណ ហ៊ុន ណេង

  • 648
  • ដោយ Admin

នាព្រឹកថ្ងៃអង្គារ ១០កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២នេះ ឯកឧត្តម​ ម៉ែន​ វិបុល​ អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានដឹកនាំគណៈប្រតិភូខេត្ត ចូលរួមជាមួយលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង អញ្ជើញចូលរួមពិធីបុណ្យខួបគម្រប់៧ថ្ងៃឧទ្ទិសមហាកុសលជូនវិញ្ញាណក្ខន្ធសម្តេច ឧត្តមទេពញាណ ហ៊ុន ណេង សមាជិកអចិន្រៃយ៍រដ្ឋសភា អ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការទី៤ នៃរដ្ឋសភា នៅគេហដ្ឋាន ស្ថិតនៅភូមិ៧ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម ព្រមទាំងបានចូលបច្ច័យបុណ្យ ចំនួន ១៥.០០០.០០០៛។

សម្តេច ឧត្តមទេពញាណ ហ៊ុន ណេង គឺជាឥស្សរជនមួយរូបដែលធ្លាប់បានចូលរួមចំណែកយ៉ាងសកម្មក្នុងបុព្វហេតុកសាង ស្តារ អភិវឌ្ឍសង្គម និងមាតុភូមិកម្ពុជា​ ជាពិសេសសម្តេចធ្លាប់បំពេញតួនាទីជាអភិបាលខេត្តស្វាយរៀងហេីយបានកសាងនូវសមិទ្ធផលនានាជាច្រេី​នបន្សល់ទុកសម្រាប់ប្រជាជនក្នុងខេត្តដល់ពេលបច្ចុប្បន្ន។ ក្នុងនាមថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ និងប្រជាពលរដ្ឋទូទាំងខេត្តស្វាយរៀង សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់សម្តេច ឧត្តមទេពញាណ ហ៊ុន ណេង ឆាប់បានចាប់កំណើត កើតក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ។

អត្ថបទទាក់ទង