រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

ឯកឧត្ដម តូច ប៉ូលីវ៉ា អភិបាលរងខេត្តនិងជាអនុប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺCovid-19ខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩

  • 898
  • ដោយ Admin

នៅថ្ងៃអង្គារ ១៥កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ៧ ខែមេសា ឆ្នាំ២០២០

ឯកឧត្ដម តូច ប៉ូលីវ៉ា អភិបាលរងខេត្តនិងជាអនុប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺCovid-19ខេត្ត និងជាប្រធានក្រុមការងារទទួលខុសត្រូវសម្របសម្រួល ក្នុងការដឹកនាំក្រុមការងារទទួលប្រជាពលរដ្ឋ មានទីលំនៅនៅខេត្តស្វាយរៀង ដែលវិលត្រលប់មកពីប្រទេសថៃ តំណាងឯកឧត្ដមអភិបាលខេត្តស្វាយរៀង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ និងការងារទទួលបងប្អូនប្រជាពលរដ្ឋខ្មែរ វិលត្រឡប់មកពីប្រទេសថៃ ដោយផ្ដោតសំខាន់ទៅលើការធ្វើចត្តាឡីស័កដាក់ដាច់ដោយឡែក១៤ថ្ងៃដោយស្ម័គ្រចិត្តខ្លួនឯង និងដាច់ដោយឡែកនៅមណ្ឌលចត្តាឡីស័ក នៅថ្នាក់ខេត្ត និងថ្នាក់ក្រុង ស្រុក សម្រាប់ប្រជាពលរដ្ឋដែលវិលត្រឡប់មកពីក្រៅប្រទេស។
ដោយមានការចូលរួមពីលោក លោកស្រីអនុប្រធានអចិន្រ្តៃយ៍ អនុប្រធាន សមាជិក សមាជិកា គណៈកម្មការ នៅសាលប្រជុំនន្ទីរ អគារ ខ សាលាខេត្តស្វាយរៀង។

អត្ថបទទាក់ទង