នាព្រឹកថ្ងៃពុធ ៨កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ នៅសាលប្រជុំនន្ទី អគារ ខ សាលាខេត្តស្វាយរៀង មានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី៦ របស់ក្រុមប្រឹក្សាខេត្តស្វាយរៀង ក្រោមអធិបតីភាពឯកឧត្តម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត និងមានការអញ្ជើញចូលរួមពីឯកឧត្តម សុខ រស់ អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្តម ម៉ែន វិបុល អភិបាលអភិបាលខេត្ត និងមានការអញ្ជើញចូលរួមពីឯកឧត្តមអភិបាលរងខេត្ត ឯកឧត្តម លោកជំទាវសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត លោក លោកស្រី នាយក នាយករងរដ្ឋបាលសាលាខេត្ត លោកប្រធានមន្ទីរពាក់ព័ន្ធនានា លោកប្រធាន សមាជិកក្រុមប្រឹក្សាក្រុង ស្រុក លោក លោកស្រីនាយក នាយករងទីចាត់ការ/អង្គភាព និងប្រធានការិយាល័យចំណុះសាលាខេត្ត ។
របៀបវារៈនៃកិច្ចប្រជុំព្រឹកនេះមានដូចខាងក្រោម ៖
១.ពិនិត្យ អនុម័តលើសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៥។
២.ស្តាប់មតិបំភ្លឺរបស់ប្រធានមន្ទីរសូរិយោដីខេត្ត និងប្រធានមន្ទីរធនធានទឹកខេត្តករណីទំនាស់ដីផ្សារជីភូ និងបឹងខ្វាង។
៣.ពិនិត្យ អនុម័តរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែវិច្ឆិកា និងទិសដៅការងារខែធ្នូ ឆ្នាំ២០១៩ របស់រដ្ឋបាលខេត្ត។
៤.ស្តាប់របាយការណ៍ប្រចាំខែវិច្ឆិកា និងទិសដៅការងារខែធ្នូ ឆ្នាំ២០១៩ របស់ គកសក ខេត្ត។
៥.ស្តាប់របាយការណ៍ប្រចាំខែវិច្ឆិកា និងទិសដៅការងារខែធ្នូ ឆ្នាំ២០១៩របស់គណៈកម្មាធិការលទ្ធកម្មខេត្ត។
៦.ការអនុម័តលើសេចក្តីព្រាងសេចក្តីសម្រេចស្តីពីការកែសម្រួលសមាសភាពគណៈកម្មាធិការលទ្ធកម្មរបស់រដ្ឋបាលខេត្ត។
៧.ពិនិត្យ និងអនុម័តសេចក្តីសម្រេចស្តីពីការកែសម្រួលសមាសភាពគណៈកម្មាធិការគ្រប់គ្រងគម្រោងរបស់រដ្ឋបាលខេត្ត។
៨.ពិនិត្យ និងអនុម័តសេចក្តីសម្រេចស្តីពីការកែសម្រួលសមាសភាពគណៈកម្មាធិការ ពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមាររបស់ក្រុមប្រឹក្សាខេត្ត។
៩.ការបោះឆ្នោតតែងតាំងជូនមន្ត្រីរាជការសាលាខេត្តចំនួន០១រូប។
១០.សេចក្តីផ្សេងៗ។