រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីក្នុងសន្និបាតបូកសរុបការងារ និងប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការផែនការយុទ្ធសាស្ត្រជាតិ ស្តីពីពិការភាព ២០១៩-២០២៣

  • 1.0ពាន់
  • ដោយ Admin

សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីក្នុងសន្និបាតបូកសរុបការងារ និងប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការផែនការយុទ្ធសាស្ត្រជាតិ ស្តីពីពិការភាព ២០១៩-២០២៣

នាព្រឹកថ្ងៃអង្គារ ទី០៣ ខែធ្នូ ឆ្នាំ២០១៩ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ
តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការ អញ្ជើញជាអធិបតីក្នុងសន្និបាតបូកសរុបការអនុវត្តផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព ២០១៤-២០១៨ និងប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព ២០១៩-២០២៣ ព្រមទាំងទិវាជនមានពិការភាពកម្ពុជាលើកទី២១ និងទិវាជនមានពិការភាពអន្តរជាតិលើកទី៣៧ ក្រោមប្រធានបទ "លុបបំបាត់ឧបសគ្គរារាំងជនមានពិការភាព ដើម្បីសង្គមមួយប្រកបដោយបរិយាបន្ន" នៅសាលមហោស្រពកោះពេជ្រ ដោយមានការចូលរួមពី សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល អង្គទូត រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ក្រសួង ស្ថាប័ន អភិបាលរាជធានីភ្នំពេញ ព្រមទាំងមន្រ្តីពាក់ព័ន្ធជាច្រើនរូប។

សូមជម្រាបថា៖ ទិវាជនមានពិការភាពអន្តរជាតិនេះ ត្រូវបានប្រារព្ធឡើងដើម្បីរំលឹកឡើងវិញអំពីការតស៊ូទាមទារ នូវសិទ្ធិចូលរួមក្នុងសង្គមរបស់ជនមានពិការភាពប្រមាណ ១.៥ប៊ីលាននាក់ នៅក្នុងពិភពលោកដែលបាត់បង់កាយសម្បទា កាយវិញ្ញាណ និងសតិបញ្ញា ដែលតែងតែជួបប្រទះនូវឧបសគ្គរារាំងនៅក្នុងជីវិត ចាប់តាំងពី ទសវត្សរ៍ឆ្នាំ១៩៥០ នៅសហរដ្ឋអាមេរិក និងនៅអឺរុប ដើម្បីធ្វើការផ្លាស់ប្តូរនូវស្ថានភាពរស់នៅរបស់ពួកគេ ក្នុងគោលបំណងបង្កើនការយល់ដឹង អំពីបញ្ហា ពិការភាព ដោយផ្តោតសំខាន់លើសិទ្ធិជនមានពិការភាព និងការធ្វើបរិយាបន្នជនមានពិការភាពលើគ្រប់សកម្មភាពនយោបាយ សេដ្ឋកិច្ច សង្គម និងវប្បធម៌។

ដោយឡែក ចំពោះព្រះរាជាណាចក្រកម្ពុជាការប្រារព្ធទិវាជនមានពិការភាពនេះឡើង គឺដើម្បីរំលឹក អំពីមហាវិនាសកម្មកើតឡើងដោយសារសង្គ្រាម ជាពិសេសដោយរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានបន្សល់ទុកនូវផលវិបាកជាច្រើនរួមមាន៖ ស្ត្រីមេម៉ាយ កុមារកំព្រា ជនមាន
ពិការភាព។ ព្រមជាមួយគ្នានោះដែរ ឆ្នាំនេះគឺជាខួបលើកទី ១០ឆ្នាំ នៃការប្រកាសដាក់ឲ្យប្រើប្រាស់ច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ ដែលមានវិសាលភាពអនុវត្តចំពោះជនមានពិការភាព និងសកម្មភាពទាំងឡាយណា ដែលទាក់ទងនឹងពិការភាពនៅព្រះរាជាណាចក្រកម្ពុជា៕

អត្ថបទទាក់ទង