រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធសមិទ្ធផលនានា នៅទីបញ្ជាការវរៈសេនាតូចលេខ២ ការពារព្រំដែន ខេត្តស្វាយរៀង

  • 1.4ពាន់
  • ដោយ Admin

នាព្រឹកថ្ងៃចន្ទ១កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩ នេះ ឯកឧត្តម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង និងឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធសមិទ្ធផលនានា នៅទីបញ្ជាការវរៈសេនាតូចលេខ២ ការពារព្រំដែន ខេត្តស្វាយរៀង ក្រោមអធិបតីភាពលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាននៅខេត្តស្វាយរៀង ។

លោកជំទាវកិត្តិសង្គហបណ្ឌិតបានមានប្រសាសន៍ថា តាមរយៈរបាយការណ៍ស្វាគមន៍របស់ ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្ដស្វាយរៀង និងរបាយការណ៍របស់នាយឧត្តមសេនីយ៍ ចៅ ភិរុណ សូមសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការវិវត្ដន៍ និងការរីកចម្រើនដ៏គួរឱ្យកត់សម្គាល់របស់ខេត្ដស្វាយរៀង ទាំងផ្នែកពុទ្ធចក្រ និងផ្នែកអាណាចក្រ ដែលកើតចេញពីការខិតខំប្រឹងប្រែង និងស្មារតីសាមគ្គីភាពរវាងថ្នាក់ដឹកនាំ មន្រ្ដីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ និងព្រះសង្ឃ ដោយមានការឧបត្ថម្ភគាំទ្រយ៉ាងស្មោះស្ម័គ្រពីប្រជាជន ដែលបានខិតខំបំពេញការងារក្នុងរយៈកាលកន្លងមក។

លោកជំទាវកិត្តិសង្គហបណ្ឌិតបានបញ្ជាក់ថា បច្ចុប្បន្នយើងបានកសាងប្រទេសពីបាតដៃទទេ ដោយខិតខំស្តារ និងកសាងឡើងវិញជាបណ្តើរៗនូវហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ដូចជាផ្លូវថ្នល់ ស្ពាន ទំនប់ ប្រឡាយ សាលារៀន មន្ទីរពេទ្យ និងវត្តអារាម ។ល។ ជាក់ស្តែងនៅខេត្តស្វាយរៀង និងស្រុកស្វាយទាប យើងនេះជាភស្តុតាងជាក់ស្តែងស្រាប់។

តាមរយៈនយោបាយឈ្នះ-ឈ្នះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅដើមឆ្នាំ ១៩៩៩ បានអនុវត្តដោយជោគជ័យ នូវដំណើរការសមាហរណកម្មអតីតតំបន់ត្រួតត្រាដោយខ្មែរក្រហម ចូលក្នុងសង្គមជាតិ និងធ្វើសន្តិភាវូបនីយកម្ម ប្រទេសជាតិទាំងមូល លើមូលដ្ឋានបង្រួបបង្រួមជាតិដែលបាននាំមកនូវសន្តិភាព ឯកភាពជាតិនិងឯកភាពទឹកដីទាំងស្រុង៕

អត្ថបទទាក់ទង