រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

កិច្ចប្រជុំក្រុមបឹក្សាភិបាលសាកលវិទ្យាល័យស្វាយរៀង

  • 35
  • ដោយ Admin

កិច្ចប្រជុំក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យ​ស្វាយរៀង

នៅថ្ងៃចន្ទ ទី២៧ ខែមករា ឆ្នាំ២០២៥នេះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្ត និងជាសមាជិកក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យស្វាយរៀង​ បានអញ្ជេីញចូលរួមក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលសាមញ្ញ លើកទី១២ របស់សាកលវិទ្យាល័យ​ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត សោម រតនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យស្វាយរៀង​ និងមានការអញ្ជើញចូលរួមពី​ ឯកឧត្តមសាស្រ្តាចារ្យ ទុំ សារាវុធ សាកលវិទ្យាធិការ និងជាសមាជិកក្រុមប្រឹក្សាភិបាល លោក ស៊ុន សុវណ្ណសាល សមាជិកក្រុមប្រឹក្សាភិបាល លោក គឹម សាមួន សមាជិកក្រុមប្រឹក្សាភិបាល​ សាកលវិទ្យាធិការរង ព្រឹទ្ធបុរសមហាវិទ្យាល័យ ប្រធានការិយាល័យ និងមន្ត្រីទទួលបន្ទុកតាមការិយាល័យ បណ្ណាល័យ និងមន្ត្រីត្រួតពិនិត្យហិរញ្ញវត្ថុ​ សរុប ២១រូប។

អត្ថបទទាក់ទង