រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

ឯកឧត្តម ម៉ែន អេង បានអញ្ជើញចុះពិនិត្យវឌ្ឍនភាព ការស្តារព្រែកថ្មីនិងពិនិត្យស្ថានភាពស្រូវរបស់ប្រជាកសិករ

  • 35
  • ដោយ Admin

នៅរសៀលថ្ងៃសុក្រ ១១រោច ខែបុស្ស ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្តម ប៉េង ពោធិសា អភិបាលខេត្ត បានអញ្ជើញចុះពិនិត្យវឌ្ឍនភាព ការស្តារព្រែកថ្មី និងពិនិត្យស្ថានភាពស្រូវរបស់ប្រជាកសិករ ស្ថិតនៅភូមិជប់ព្រីង ឃុំថ្មី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ។

ក្នុងឱកាសនោះដែរឯកឧត្តមអភិបាលរងខេត្តបានថ្លែងអំណរគុណចំពោះអាជ្ញាធរដែលមានរដ្ឋបាលស្រុកកំពង់រោទិ៍ រដ្ឋបាលឃុំថ្មី ដែលបានជួយខ្នះខ្នែងក្នុងការធ្វើកិច្ចការងារមួយនេះបានយ៉ាងលឿន នឹងកំពុងបន្តយ៉ាងសកម្ម ក៏ដូចជាថ្លែងអំណរគុណដល់បងប្អូនដែលកំពុងតែធ្វើការងារជីកព្រែកថ្មី ឱ្យបងប្អូនប្រជាពលរដ្ឋ ប្រជាកសិករយើងមានភាពងាយស្រួលក្នុងការនាំប្រភពទឹកធ្វើកសិកម្មទាំងរដូវប្រាំង និងរដូវវស្សា។ គួរបញ្ជាក់ផងដែរថា ក្នុងការចុះពិនិត្យវឌ្ឍនៈភាពជីកព្រែកថ្មីនេះរួមមានបីខ្សែ:

១/. ខ្សែទី១ ព្រែកថ្មី ប្រវែង ១១.៧០០ ម៉ែត្រ

២/. ខ្សែទី២ ព្រែកកំពង់រទេះប្រវែង ៨.២៨៧ម៉ែត្រ និង

៣/. ខ្សែទី៣ ប្រឡាយមេ ប្រវែង ៤.៨៧៦ ម៉ែត្រ។

អត្ថបទទាក់ទង