រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

កិច្ចប្រជុំពិភាក្សា និងស្វែងយល់រវាងប្រតិភូ(គណៈកម្មការទី៦)ជាមួយរដ្ឋបាលខេត្ត

  • 40
  • ដោយ Admin

នាព្រឹកថ្ងៃទី២២​ ខែមករា ឆ្នាំ២០២៥នេះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលអភិបាលខេត្ត និងឯកឧត្តម រស់ ឆាយ សមាជិកក្រុមប្រឹក្សាខេត្តស្វាយរៀង តំណាងឯកឧត្តម ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្តបានអញ្ជើញជួបប្រជុំជាមួយលោកជំទាវបណ្ឌិត ចាន់សុទ្ធាវី ប្រធានគណៈកម្មការនិតិកម្ម និងយុត្តិធម៌នៃព្រឹទ្ធសភា ជាមួយរដ្ឋបាលខេត្តស្វាយរៀង។

កិច្ចប្រជុំនេះមានមានការអញ្ជើញញចូលរួមពី ឯកឧត្តម លោកជំទាវ គណៈប្រតិភូ គណៈកម្មការទី៦ នៃព្រឹទ្ធសភា ឯកឧត្តម លោកជំទាវអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោក លោកស្រី ប្រធានមន្ទីរពាក់ព័ន្ធ លោកប្រធានទីស្នាក់ការច្រកទ្វាព្រំដែនអន្តរជាតិបាវិត និងព្រៃវល្លិ៍ លោកនាយកទីចាត់ការអន្តរវិស័យសាលាខេត្ត លោកស្រីនាយកទីចាត់ការផែនការ និងវិនិយោគសាលាខេត្ត និងលោកប្រធានការិយាល័យស្ថិតិនិងអត្រានុកូលដ្ឋានសាលាខេត្ត​ ព្រមទាំងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

កិច្ចប្រជុំនេះបានពិភាក្សា​ និងសិក្សាឈ្វេងយល់រវាងប្រតិភូគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃព្រឹទ្ធសភា (គណៈកម្មការទី៦)ជាមួយរដ្ឋបាលខេត្តស្វាយរៀង ស្តីពីការតាមដានការអនុវត្តច្បាប់នៅថ្នាក់ក្រោមជាតិ។

អត្ថបទទាក់ទង