រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

ឯកឧត្តម​ ស​ សុដានី បានចុះពិនិត្យនិងដោះស្រាយកង្វល់របស់បងប្អូនប្រជាពលរដ្ឋនៅស្រុកកំពង់រោទិ៍

  • 39
  • ដោយ Admin

ក្រោមការយកចិត្តទុកដាក់របស់បងប្អូនប្រជាពលរដ្ឋរបស់ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង

នៅថ្ងៃទី២១ខែមករា​ ឆ្នាំ២០២៥នេះ​ បានចាត់ឲ្យឯកឧត្តម​ ស​ សុដានី​ អភិបាលរងខេត្ត​ និងមន្ទីរជំនាញពាក់ព័ន្ធចុះពិនិត្យនិងដោះស្រាយកង្វល់របស់បងប្អូនប្រជាពលរដ្ឋនៅស្រុកកំពង់រោទិ៍។

ជាលទ្ធផលទទួលបានដំណោះស្រាយមួយយ៉ាងល្អហើយត្រូវបានបងប្អូនអបអរសាទរដោយភាពសប្បាយរីករាយជាមួយគម្រោងស្តារព្រែក និងប្រឡាយនេះ​ ដែលអាចជួយស្រាចស្រពបានស្រូវរាប់ម៉ឺនហិកតា និងសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃផង ជាមូយគ្នានោះភ្លឺប្រឡាយក្លាយជាផ្លូវសម្រាប់ប្រើប្រាស់ដឹកកសិផលរបស់បងប្អូនកាន់តែងាយស្រួលថែមទៀត!!

-​ គម្រោងស្តារ និងពង្រីកសមត្ថភាព ស្រោចស្រព និងការពារទឹកជំនន់ នៃប្រព័ន្ធធារាសាស្ត្រ ព្រែកអូរដំរីឆ្លង

-ព្រែកថ្មី ស្ថិតក្នុងឃុំថ្មី ឃុំរាជមន្ទីរ និងឃុំបន្ទាយក្រាំង ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង រួមមាន៖

-ព្រែកអូរដំរីឆ្លងប្រវែង ៨២៨៧ម ទទឹងមធ្យម ៣៨ម ជម្រៅ៤.៥ម

-ព្រែកថ្មីប្រវែង ១១៧០០ម ទទឹងមធ្យម ២៧ម ជម្រៅ៤ម

-ប្រឡាយមេជប់ព្រីង ៤៨៧៦ម ទទឹងមធ្យម ៣៨ម ជម្រៅ៤.៥ម

-សាងសង់សំណង់សិល្បការគ្រប់ប្រភេទចំនួន ១៦២កន្លែង។

-ស្រោចស្រពស្រូវបានចំនួន១៦២០០ហិកតា

-បច្ចុប្បន្នគម្រោងសម្រេចបានលទ្ធផលប្រមាណ៦០%។

អត្ថបទទាក់ទង