រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

ពិធីជូនពរអបអរសាទរ បុណ្យចូលឆ្នាំថ្មី ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ គ.ស ឆ្នាំ២០២៥ ស្ថិតនៅខេត្តឡុងប្រទេសវៀតណាម

  • 39
  • ដោយ Admin

នៅថ្ងៃទី២១​ ខែមករា​ ឆ្នាំ២០២៥នេះ ឯកឧត្តម​ ប៉េង​ ពោធិ៍សា​ អភិបាល​ខេត្តស្វាយរៀង​ និងលោកជំទាវ និងឯកឧត្តម​ ប៊ុន​ សាវ៉ាន់​ សមាជិកក្រុមប្រឹក្សាខេត្តតំណាងឯកឧត្តម​ ម៉ែន​ វិបុល​ ប្រធានក្រុមប្រឹក្សាខេត្ត​ បានអញ្ជើញចូលរួមអមដំណេីរសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាចូលរួមពិធីជូនពរអបអរសាទរ បុណ្យចូលឆ្នាំថ្មី ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ គ.ស ឆ្នាំ២០២៥ ស្ថិតនៅខេត្តឡុងប្រទេសវៀតណាម​។

ពិធីនេះក៏បានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដម លោកជំទាវ​ជាប្រតិភូសម្តេចកិត្តិសង្គហបណ្ឌិត​ ឯកឧត្តម​សមាជិកក្រុមប្រឹក្សាខេត្ត​ ឯកឧត្តមអភិបាលរងខេត្តស្វាយ​រៀង​-ព្រៃវែង ព្រមទាំងថ្នាក់ដឹកនាំខេត្ត ស្រុក មន្ទីរ-អង្គភាព កងកម្លាំងទាំងបី និងគណៈប្រតិភូកងទ័ពប្រជាជនវៀតណាម រដ្ឋបាលខេត្តឡុងអាននៃសាធារណរដ្ឋសង្គមនិយមវៀតណាមផងដែរ។

សូមបញ្ជាក់ផងដែរថា​ ជារៀងរាល់ឆ្នាំ គណៈប្រតិភូប្រទេសទាំងពីរតែងតែប្រារព្ធពិធី អបអរសាទរបុណ្យចូលឆ្នាំ និងបានជូនពរគ្នាទៅវិញទៅមក ដែលបានបញ្ជាក់ពីចំណងសាមគ្គីភាព រវាងប្រទេសទាំងពីរ ពិសេសខេត្តជាប់ព្រំដែនគ្នា ក្នុងនាមជាខេត្តភូមិផងរបងជិតគ្នា ដែលមានចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អប្រសើរ​រឹងមាំរវាងប្រទេសយើងទាំងពីរដេីម្បីបន្តពូនជ្រំនូវប្រពៃណីទំនាក់ទំនងសាមគ្គីភាព មិត្តភាពជាបងប្អូនល្អ សហប្រតិបត្តិការ លើគ្រប់វិស័យ ទន្ទឹមនឹងកាលានុវត្តភាពថ្មីៗបន្ថែមទៀតក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍតាមតំបន់ព្រំដែនប្រកបដោយ ចំណងមិត្តភាព ភាតរភាព សន្តិភាព​ និងកិច្ចសហប្រតិបត្តិការ៕

អត្ថបទទាក់ទង