រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

ពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នពង្រឹងអង្គភាព​ លំហាត់របៀប​ យុទ្ធវិធី​ បច្ចេកទេស​ អាវុធថ្មេីរជេីង​ និងអប់រំចិត្តសាស្ត្រ​

  • 10
  • ដោយ Admin

ពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នពង្រឹងអង្គភាព​ លំហាត់របៀប​ យុទ្ធវិធី​ បច្ចេកទេស​ អាវុធថ្មេីរជេីង​ និងអប់រំចិត្តសាស្ត្រ​ ដល់នាយទាហាន​ នាយទាហានរង​ និងពលទាហាន​តំបន់ប្រតិបត្តិការសឹករងស្វាយរៀង​

នៅថ្ងៃព្រហស្បតិ៍ ១១កេីត​ ខែបុស្ស​ ឆ្នាំរោង​ ឆស័ក២៥៦៨​ ត្រូវ​នឹងថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៥​នេះឯកឧត្តម​ ម៉ែន​ កល្យាណ​ អភិបាលរង​ខេត្តស្វាយរៀង​ តំណាង​ឯកឧត្ដម​ ប៉េង​ ពោធិ៍សា​ អភិបាល​ នៃគណៈអភិបាលខេត្ត និងលោក​ ឧត្តមសេនីយ៍ត្រី​ អ៊ុំ​ សាវ៉ាត​ មេបញ្ជាការស្តីទី​ តំបន់ប្រតិបត្តិការសឹករងខេត្ត​បានអញ្ជេីញចូលរួមជាអធិបតីភាពក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នពង្រឹងអង្គភាព​ លំហាត់របៀប​ យុទ្ធវិធី​ បច្ចេកទេស​ អាវុធថ្មេីរជេីង​ និងអប់រំចិត្តសាស្ត្រ​ ដល់នាយទាហាន​ នាយទាហានរង​ និងពលទាហាន​ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងស្វាយរៀង​ ។

លោក​ វរសេនីយ៍ទោ​ ប៉ុល​ សាម៉ុន​ មេបញ្ជាការរង​ តំបន់ប្រតិបត្តិការសឹករងស្វាយរៀង​ បានអានសន្ទរកថាស្វាគមន៍​ និងបិទកម្មវិធី​ វគ្គហ្វឹកហ្វឺកបំប៉នពង្រឹងអង្គភាព​ លំហាត់របៀប​ យុទ្ធវិធី​ បច្ចេកទេស​ អាវុធថ្មេីរជេីង​ និងអប់រំចិត្តសាស្ត្រ​ ដល់នាយទាហាន​ នាយទាហានរង​ និងពលទាហាន​ ដែលមានរយះពេល​ ៣ខែ​ សិក្ខាកាមសរុបចំនួន​ ៨០នាក់​ ក្នុងនោះនារីចំនួន​ ០៣​ នាក់​ ។

ឯកឧត្តម​ អភិបាលរង​ បានមានមតិសំណេះសំណាល​ និងសាកសួរសុខទុក្ខដល់កងយោធពលខេមរភូមិន្ទទាំងអស់​ ហេីយបាននាំយកថវិកាចំនួន២លានរៀល​ ដែលជាការឧបត្ថម្ភរបស់​ ឯកឧត្តម​ ប៉េង​ ពោធិ៍សា​ អភិបាល​ខេត្ត ប្រគល់ជូនដល់មេបញ្ជាការស្តីទី សម្រាប់កម្មវិធីបិទវគ្គហ្វឹកហ្វឺននេះផងដែរ​ ។

អត្ថបទទាក់ទង