រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែធ្នូ និងលើកទិសដៅការងារខែមករា ឆ្នាំ២០២៥​ របស់រដ្ឋបាលខេត្តស្វាយរៀង

  • 18
  • ដោយ Admin

កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែធ្នូ និងលើកទិសដៅការងារខែមករា ឆ្នាំ២០២៥​ របស់រដ្ឋបាលខេត្តស្វាយរៀង

នាព្រឹកថ្ងៃសុក្រ១២រោច ខែមិគសិរ ឆ្នាំរោង ឆស័កព.ស២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤នេះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀងបានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែធ្នូ ឆ្នាំ២០២៤ និងលើកទិសដៅការងារខែមករា​ ឆ្នាំ២០២៥ របស់រដ្ឋបាលខេត្ត។កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្ដម លោកជំទាវអភិបាលរងខេត្ត ឯកឧត្តមប្រធានសាលាដំបូងខេត្ត ឯកឧត្តមព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកស្នងការនគរបាលខេត្ត លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងស្វាយរៀង លោកប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វាអន្តរជាតិបាវិត និងព្រៃវល្លិ៍ លោក លោកស្រី មេធាវីប្រចាំរដ្ឋបាលខេត្ត លោក លោកស្រី ប្រធានមន្ទីរ-អង្គភាពនានាជុំវិញខេត្ត លោកអភិបាលក្រុង/ស្រុកទាំង៨ លោក លោកស្រី នាយកទីចាត់ការ/ប្រធានអង្គភាពចំណុះសាលាខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត ។

ឯកឧត្តមអភិបាលខេត្តបានដាក់ចេញនៅទិសដៅសំខាន់ៗមួយចំនួនដូចខាងក្រោម៖

១.កងកម្លាំងមានសមត្ថកិច្ចត្រូវរៀបផែនការការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋឲ្យល្អ ជាពិសេសក្នុងឱកាសថ្ងៃឆ្លងឆ្នាំសាកល​២០២៥នេះ។

២.អាជ្ញាធរពាក់ព័ន្ធត្រូវពិនិត្យ​ និងរុះរេីរាល់ផ្ទាំងប៉ាណូផ្សព្វផ្សាយគ្រឿងស្រវឹងគ្រប់ប្រភេទឲ្យអស់ពីមូលដ្ឋានរបស់ខ្លួន។

៣,កងកម្លាំងមានសមត្ថកិច្ចក្រុងបាវិតត្រូវមានការល្បាតប្រចាំការ២៤ម៉ោង​ លេី២៤ម៉ោង​ ដេីម្បីការពារសន្តិសុខសណ្តាប់ធ្នាប់​ជូនប្រជាពលរដ្ឋក៏ដូចជាបង្ក្រាបនូវមុខសញ្ញាបទល្មេីសចោរកម្មជាដេីម។

៤. អាជ្ញាធរក្រុង-ស្រុក និងកងកម្លាំងគ្រប់មូលដ្ឋានទាំងអស់បន្តយកចិត្តទុកដាក់សហការបង្ក្រាបរាល់ល្បែងស៉ីសងគ្រប់ប្រភេទ​ ពិសេសបញ្ហាក្មេងទំនើងដែលបង្ករការអុកឡុកប៉ះពាល់ដល់សណ្តាប់ធ្នាប់និងរបៀបរៀបរយក្នុងសង្គមមិនត្រូវលើកលែងឡើយ។

៥.អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវពង្រឹងការទប់ស្កាត់ការជួញដូរចែកចាយ និងប្រើប្រាស់គ្រឿងញៀននៅតាមមូលដ្ឋានឲ្យបានម៉ឺងម៉ាត់។

៦.បន្តការផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក និងរឹតបន្តឹងការអនុវត្តច្បាប់ ជាពិសេសជំរុញការពាក់មួកសុវត្ថិភាពឲ្យបានត្រឹមត្រូវ។

៧.អាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវយកចិត្តទុកដាក់ពិនិត្យតាមដាន និងទប់ស្កាត់ការទន្ទ្រានយកដីចំណីព្រែក ទន្លេ បឹងបួរ និងទីទួលបុរាណ ដែលជាសម្បត្តិរបស់រដ្ឋឱ្យមានប្រសិទ្ធភាព។

អត្ថបទទាក់ទង