រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

ឯកឧត្តម​ ម៉ែន កល្យាណ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសក្រុមការងារ និងផ្សព្វផ្សាយផែនការត្រួតពិនិត្យវត្តមានស្នាក់នៅរបស់ជនបរទេសក្នុងខេត្តស្វាយរៀង

  • 16
  • ដោយ Admin

នាថ្ងៃទី២៣​ ខែធ្នូ​ ឆ្នាំ២០២៤នេះ​ ឯកឧត្តម​ ម៉ែន កល្យាណ អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្តម ប៉េង ពោធិ៏សា អភិបាលខេត្ត​ និង ឯកឧត្តម ឧត្តមសេនីយ៍ឯក សុវណ្ណា ពិសាខា អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងជាប្រធានក្រុមការងារប្រតិបត្តិការទី៤បានអញ្ជេីញជាអធិបតីក្នុងពិធីប្រកាសក្រុមការងារ​ និងផ្សព្វផ្សាយផែនការត្រួតពិនិត្យវត្តមានស្នាក់នៅរបស់ជនបរទេសក្នុងខេត្តស្វាយរៀង​ ដែលរៀបចំធ្វេីនៅសាលប្រជុំអាគារ​ ឃ​ សាលាខេត្ត។ ពិធីនេះមានការអញ្ជេីញចូលរួ​មពី​ឯកឧត្តម​ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត​ លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត​ លោកនាយករងរដ្ឋបាលសាលាខេត្ត​ លោកប្រធានមន្ទីរការងារ​ និងបណ្តុះបណ្តាលវិជ្ជាជីវះខេត្ត​ លោកនាយកទីចាត់ការ​ អង្គភាពពាក់ព័ន្ធ​ចំណុះសាលាខេត្ត​ លោក​ លោកស្រី​ មេឃុំ​ ចៅសង្កាត់ទាំង៨០​ ក្នុងខេត្តស្វាយរៀង​ និងអាជ្ញាធរពាក់ព័ន្ធមួយចំនួនទៀត។

អត្ថបទទាក់ទង