រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

ឯកឧត្តម ប៉េង ពោធិ៍សា បានអញ្ជើញជួបពិភាក្សាការងារ និងទទួលរថន្ត២គ្រឿង ដែលជាអំណោយរបស់ប្រទេសកូរ៉េ

  • 14
  • ដោយ Admin

នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤នេះ​ ឯកឧត្តម​ ប៉េង​ ពោធិ៍សា​ អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង​បានអញ្ជេីញជួបពិភាក្សាការងារ​ និងទទួល​រថយន្តចំនួន២គ្រឿ​ង​ ដែលជាអំណោយរបស់ប្រទេសកូរ៉េ​តំណាងដោយ​ ​ Mr An Joong Hyun​ និងប្រតិភូ​ នៃអង្គការ​ Go and Do​ គឺរថយន្តគិលានសង្គ្រោះបន្ទាន់​១​គ្រឿង​ និងរថយន្តពន្លត់អគ្គិភ័យ១គ្រឿង​ ផ្តល់ជូនដល់រដ្ឋបាលខេត្តស្វាយរៀង​ សម្រាប់ប្រេីប្រាស់ក្នុងការត្រៀមបង្ការ​ សង្គ្រោះឧបទ្ទវហេតុផ្សេងៗក្នុងគ្រាមានអាសន្ន​ ដេីម្បីបម្រេីឲ្យប្រជាពលរដ្ឋក្នុងភូមិសាស្ត្រខេត្ត។

ពិធីនេះក៏មានការអញ្ជេីញចូលរួមពីឯកឧត្តម​​ ​អភិបាលរងខេត្ត​ លោក​​ស្នងការរងនគរបាលខេត្ត​ លោក​ប្រធានមន្ទីរសុខាភិបាល​ នៃរដ្ឋបាលខេត្ត​ និងលោក​នាយករងរដ្ឋបាលសាលាខេត្ត​ ព្រមទាំងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

អត្ថបទទាក់ទង