រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារបន្តឆ្នាំ២០២៥របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង

  • 23
  • ដោយ Admin

កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារបន្តឆ្នាំ២០២៥របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង

នាថ្ងៃសុក្រ ១៣កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤នេះ ឯកឧត្តម ម៉ែន អេង អភិបាលរងខេត្តស្វាយរៀងតំណាងឯកឧត្តម ប៉េង ពោធិ៍សា​ អភិបាលខេត្ត​ និងឯកឧត្តម ឡុង សេង អនុរដ្ឋលេខាធិការក្រសួងព័ត៌មានបានអញ្ជើញជាធិបតីនៅក្នុងកិច្ចប្រជុំ បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០២៤ និងលើកទិសដៅការងារបន្តឆ្នាំ ២០២៥របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង។

កិច្ចប្រជុំនេះដែរក៏មានការអញ្ជើញចូលរួមពីលោក កែវ ច័ន្ទលី ប្រធានមន្ទីរព័ត៌មានខេត្តស្វាយរៀង, លោក ដាំ ឃុនពិសី អនុប្រធានមន្ទីរខេត្ត​ ប្រធានការិយាល័យ, អនុប្រធានការិយាល័យ មន្រ្តីជាប់កិច្ចសន្យា និងលោក លោកស្រី អ្នកសារព័ត៌មានជាច្រើនរូបទៀត។ ឯកឧត្តម ម៉ែន អេង​ អភិបាលរងខេត្តស្វាយរៀងបានមានប្រសាសន៍ថាព័ត៌មានប្រៀបដូចជាកាំបិតមុខពីរហើយក៏ប្រៀបដូចជាថ្នាំទិព្វ ភ្នែកទិព្វ ត្រចៀកទិព្វដែលធ្វើឱ្យមានទាំងវិជ្ជមាន និងអវិជ្ជមាន ពេលណាដែលយើងផ្សព្វផ្សាយទៅត្រូវធ្វើឱ្យមានផលវិជ្ជមានដល់សង្គមជាតិ តែបើយើងផ្សព្វផ្សាយទៅខុស ផ្សព្វផ្សាយមិនមានមូលដ្ឋានគ្រឹះច្បាស់លាស់ វានឹងជះឥទ្ធិពលនិងផ្ដល់ផលអវិជ្ជមានដល់សង្គមជាតិ។

ឯកឧត្តម​អភិបាលរងខេត្តបានផ្តាំផ្ញើថា ក្នុងនាមរដ្ឋបាលខេត្តស្វាយរៀង និងអនុសាសន៍ដូចខាងក្រោម៖

១-ត្រូវពង្រឹង គុណភាព ប្រសិទ្ធិភាព គំនិតច្នៃប្រឌិត ការទទួលខុសត្រូវលើការងារ (បង្កើនការសហការ និងចូលកៀកជាមួយថ្នាក់ដឹកនាំខេត្ត ដើម្បីទទួលបានព័ត៌មាន និងការណែនាំបន្ថែម)

២-ត្រូវរៀបចំផែនការលើការគ្រប់គ្រង ផលិតព័ត៌មាន និងសាធារណៈមតិ

៣-ត្រូវមានគំនិតផ្តួចផ្តើម និងបណ្តុះស្មារតីទទួលខុសត្រូវ (តាមដានសកម្មភាព និងស្ថានភាពក្នុងខេត្ត ដើម្បីក្តាប់បាននូវសភាពការណ៍ព័ត៌មាន ក៏ដូចជាសាធារណៈមតិ)

៤-ត្រូវពង្រឹងការផ្សព្វផ្សាយពីសមិទ្ធិផលនានារបស់ខេត្តឱ្យបានជាអតិបរមា (តំបន់ទេសចរណ៍ របស់ខេត្ត, វិស័យកសិកម្ម, សេដ្ឋកិច្ច, សន្តិសុខសណ្តាប់ធ្នាប់, ជំរះក្តី, បង្ក្រាបបទល្មើស, ហេដ្ឋារចនាសម្ព័ន្ធ, សក្តានុពលរបស់ខេត្ត, វិស័យអាទិភាព..) និងត្រូវបង្កើនការសហការជាមួយរដ្ឋបាលខេត្តមន្ទីរ អង្គភាពនានា ជុំវិញខេត្ត ដើម្បីពង្រឹងការងារផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់បងប្អូនប្រជាពលរដ្ឋ

៥-ត្រូវចេះកែច្នៃបញ្ហាសម្ភារប្រើប្រាស់ពី Professional ទាល់តែមានកាមេរ៉ាទំនើប កម្មវិធីកាត់តស្ទង់ដាបានធ្វើការកើត ដោយប្តូរមកប្រើត្រឹមទូរស័ព្ទស្មាតហ្វូនដែលមានកាមេរ៉ាច្បាស់ល្អ និងមានកម្មវិធីកាត់តសម្បូរបែបដើម្បីកុំឱ្យរាំងស្ទះដល់ការងារផលិត និងផ្សព្វផ្សាយព័ត៌មាន បំភ្លឺ វាយបក ទាន់សភាពការណ៍

៦-ត្រូវបង្កើនសកម្មភាពការងារព័ត៌មាន និងសាធារណៈមតិ និងធ្វើការផលិតព័ត៌មានជាវីដេអូ រូបភាពអំពីខេត្តឱ្យបានទូលំទូលាយដើម្បីឱ្យប្រជាពលរដ្ឋបានជ្រួតជ្រាបអំពីសមិទ្ធិផលនានារបស់ខេត្តសម្រេចបាន

៧-ក្រុមព័ត៌មាន និងសាធារណៈមតិ ត្រូវវាយតម្លៃព័ត៌មានដែលបានដកស្រង់ តើគួរឆ្លើយតប ចេញសេចក្តីបំភ្លឺ និងផ្តល់មូលវិចារណ៍ទៅលើព័ត៌មាននោះផងដែរ និងមន្ត្រីទាំងអស់ក្នុងអង្គភាពត្រូវចេះសហការគ្នា ដោយចូលទៅធ្វើការ Like, Comment, Shared នូវព័ត៌មានដែលអង្គភាពបានបង្ហោះផ្សព្វផ្សាយនៅលើផេកទាំងអស់របស់ខ្លួន ។

៨-ពង្រឹងឆន្ទ:មន្ត្រីជាមួយទស្សនៈ “ ពង្រីកការគិត រីករាយនឹងការងារមុតស្រួចនឹងភារកិច្ច ទទួលខុសត្រូវ និងមុខការ”។

៩-បំពេញមុខនាទីកាន់តែសំខាន់នៅក្នុងកិច្ចសហប្រតិបត្តិការជាមួយគ្រប់ដៃគូរទាំងរដ្ឋ ឯកជន ក្នុងការធ្វើឱ្យវិស័យផ្សព្វផ្សាយ និងព័ត៌មានជាតិស្របតាមគោលនយោបាយបញ្ចកោណតំណាក់កាលទី១។

អត្ថបទទាក់ទង