នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤នេះ ឯកឧត្តម ញ៉ែម សារី អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង និងជាប្រធានការិយាល័យទំនាក់ទំនងព្រំដែន BLO បាវិត តំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តបានអញ្ជើញដឹកនាំគណៈប្រតិភូខេត្តស្វាយរៀង ចូលរួមក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារអនុវត្តកំណត់ហេតុកិច្ចសហការបង្ការ ទប់ស្កាត់បទល្មើសគ្រឿងញៀន ខេត្តជាប់ព្រំដែន ស្វាយរៀង-ត្បូងឃ្មុំ-តៃនិញ ។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី លោកអភិបាលរងក្រុងបាវិត លោកអនុប្រធានមន្ទីរសុខាភិបាលខេត្ត លោកឧត្តមសេនីយ៍ត្រី ស្នងការរងនគរបាលខេត្ត លោកអធិការ នគរបាលក្រុងបាវិត លោកឧត្តមសេនីយ៍ត្រី នាយប៉ុសិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត លោកប្រធានការិយាល័យគយ និងរដ្ឋាករបាវិត លោកប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិបាវិត លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកនាយការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត លោកប្រធានក្រុមនគរបាលប្រចាំការិយាល័យ BLO លោកវរសេនីយ៍ទោ មេបញ្ជាការវរនគរបាលការពារព្រំដែន ៦០៩ លោកវរសេនីយ៍ឯកមេបញ្ជាការវរនគរបាលការពារព្រំដែន ៦១១ ព្រមទាំង លោក លោកស្រី ប្រធានមន្ទីរ-អង្គភាព ពាក់ព័ន្ធមួយចំនួនទៀតផងដែរ៕