រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

ឯកឧត្តម ញ៉ែម សារី បានអញ្ជើញជាអធិបតីក្នុងកម្មវិធីប្រកាសចូលកាន់មុខតំណែងអភិបាលរងស្រុកស្វាយជ្រំ

  • 57
  • ដោយ Admin

នៅព្រឹកថ្ងៃចន្ទទី២១ ខែតុលា ឆ្នាំ២០២៤នេះ​ ឯកឧត្តម ញ៉ែម សារី អភិបាលរង នៃគណៈអភិបាលខេត្ដស្វាយរៀង តំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តបានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលស្រុកស្វាយជ្រំ ។ វត្តមានបានអញ្ជើញចូលរួមក្នុងពិធីប្រកាសរួមមាន៖លោកស្រីនាយករងរដ្ឋបាលសាលាខេត្ត កម្លាំងទាំង៣ លោកប្រធានក្រុមប្រឹក្សាស្រុក លោកអភិបាល នៃគណៈអភិបាលស្រុកស្វាយជ្រំ លោកនាយកទីចាត់ការគ្រប់គ្រងធនធានមនុស្ស លោកប្រធាន អនុប្រធានមន្ទីរ អង្គភាពមួយចំនួន ព្រមទាំងលោក លោកស្រីក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក ប្រធាន អនុប្រធានការិយាល័យ ចំណុះរដ្ឋបាលសាលាស្រុក លោក លោកស្រីមេឃុំ កងកម្លាំងប្រដាប់អាវុធ។មានប្រសាសន៍ទៅកាន់ពិធីនេះ​ ឯកឧត្តមអភិបាលរងខេត្តលេីកឡេីងថា​ ផ្អែកតាមរបាយការណ៍របស់លោក ហែម សារិទ្ធ អភិបាលស្រុកស្វាយជ្រំ សបញ្ជាក់ឲ្យឃេីញថា​ ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក ព្រមទាំងមន្ត្រីរាជការ គ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋនៅទូទាំងស្រុកស្វាយជ្រំ បានរួមសា​ម​គ្គី សហការគ្នាខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសា​ស្ត្របញ្ច​កោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ដោយបា​នជំរុញការអភិវឌ្ឍស្រុកស្វាយជ្រំឲ្យមានការរីកចម្រើន ស្ទើរលើគ្រប់វិស័យជាពិសេសការអភិ​វឌ្ឍ​មូលដ្ឋាន ការផ្តល់សេវាសាធារណៈ ការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការដោះស្រាយបញ្ហាប្រឈមនានា របស់ប្រជាពលរដ្ឋបានល្អប្រសើរដែលជាការរួមចំណែកយ៉ាង​សំខាន់ក្នុងការអភិវឌ្ឍសង្គមជាតិរបស់យើង។ឯកឧត្តមបន្តទៀតថា​ ពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរងស្រុកស្វាយជ្រំនៅថ្ងៃនេះ​ ដែលក្រសួងមហាផ្ទៃ បានសម្រេចតែងតាំងលោក ហេង សុគន្ធាវ័ន្ត ឋានន្តរស័ក្តិ វរមន្រ្តី ថ្នាក់លេខ ១ ឲ្យកាន់មុខតំណែងជាអភិបាលរងស្រុកស្វាយជ្រំ ជំនួសលោក ថោង រស់ ដែលបានផ្ទេរភារកិច្ចទៅកាន់មុខតំណែងជាអភិបាលរង នៃគណអភិបាលស្រុកចន្រ្ទា។

អត្ថបទទាក់ទង