រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

ឯកឧត្តម ប៉េង ពោធិ៍សា បានអនុញ្ញាតឲ្យក្រុមការងារយុវជន​ “ការស្ម័គ្រចិត្តដេីម្បីសហគន៍ខ្ញុំ​ ស.ស.ខ​ ឬVMC ឆ្នាំ២០២៤”​ ចូលជួបសម្តែងការគួរសម​

  • 87
  • ដោយ Admin

នៅរសៀលថ្ងៃទី០៣​ ខែកញ្ញា​ ឆ្នាំ២០២៤នេះ​ ឯកឧត្តម​ ប៉េង​ ពោធិ៍សា​ អភិបាលខេត្តស្វាយរៀង​ បានអនុញ្ញាតឲ្យក្រុមការងារយុវជន​ "ការស្ម័គ្រចិត្តដេីម្បីសហគន៍ខ្ញុំ​ ស.ស.ខ​ ឬVMC ឆ្នាំ២០២៤"​ ចូលជួបសម្តែងការគួរសម​ និងថតរូបដាក់ក្នុងគម្រោង។

អញ្ជេីញចូលរួមក្នុងឪកាសនោះដែររួមមាន​ លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត​ ឯកឧត្តម​អភិបាលរងខេត្ត​ លោកប្រធានមន្ទីរពាក់ព័ន្ធនានា​ក្នុងខេត្ត​ លោកអភិបាលរងក្រុងស្វាយរៀង​ លោកស្រីនាយកទីចាត់ការផែនការ​ និងវិនិយោគ​សាលាខេត្ត​ លោកប្រធាន​ អនុប្រធាន​ការិយាល័យបឋមសិក្សា នៃមន្ទីរអបរំ​យុវជន​ និងកីឡា​ខេត្ត​ លោកប្រធានការិយាល័យ​ អបរំយុវជន​ និងកីឡាក្រុងស្វាយរៀង​ និងប្អួនៗជាយុវជនស្ម័គ្រចិត្តដេីម្បីសហគន៍មួយចំនួនទៀតផងដែរ។

មានប្រសាសន៍នៅក្នុងឱកាសនោះ​ ឯកឧត្តមអភិបាកខេត្តបានថ្លែងនូវការស្វាគមន៍ចំពោះវត្តមាន​របស់លោកគ្រូដឹកនាំ​ និងប្អូនៗជាយុវជន​ ស.ស​.ខ​ ដែលបានបង្ហាញពីឱកាសក្នុងការចូលរួមការងារសង្គមន​ ទៅលេីវិស័យអប់​រំ​ កសិកម្ម​ និងឌីជីថល​ជាដេីម​ ជាពិសេសយុវជន ស.ស.ខ មានគោលបំណង​ ពង្រឹងសមត្ថភាពបំណិនទន់, ជំនាញបច្ចេកទេស និងបច្ចេកវិទ្យាដល់យុវជនស្ម័គ្រចិត្តទាំងយុវជនក្នុងសាលា និងយុវជនក្រៅសាលាតាមរយៈការរៀនតាក់តែង និងអនុវត្តគម្រោងសម្រាប់ជួយដល់ការអភិវឌ្ឈសហគមន៍។

ឯកឧត្តមបន្តថា​ ជាការពិតណាស់ការលើកកម្ពស់ការយល់ដឹង និងការគាំទ្រពីសហគមន៍ ស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍ និងការលើកកម្ពស់ការយល់ដឹងអំពីផលប្រយោជន៍នៃការងារស្ម័គ្រចិត្តរបស់យុវជន និងដើម្បីស្ថាប័នគឺ ស.ស.ខ មានគោលបំណងក្នុងការពង្រឹងសមត្ថភាពរបស់នាយកដ្ឋានគ្រប់គ្រងមជ្ឍមណ្ឌល និងមន្ទីរអប់រំ យុវជន និងកីឡា ដើម្បីបង្កើនប្រព័ន្ធការងារមួយដែលមានលក្ខណៈស្តង់ដារ និងទំនើបនិយម តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន ក្នុងគោលបំណងផ្ដល់ការគាំទ្រ និងសម្របសម្រួលដល់ការងារស្ម័គ្រចិត្តក្នុងចំណោមយុវជនឱ្យកាន់តែមានប្រសិទ្ធភាព។

ជាចុងបញ្ចប់នៃឱកាសនេះដែរ​ ឯកឧត្តមអភិបាលខេត្តបានឧបត្ថម្ភថវិកាលេីកទឹកចិត្តដល់ប្អួនៗជាយុវជនស្ម័គ្រចិត្ត​ ដេីម្បីយកទៅប្រេីប្រាស់ក្នុងការរៀបចំគ​ម្រោង​របស់ខ្លួនដែលមាន៣ក្រុម​ ស្មេីនឹង៣ប្រធានបទ​ ក្នុងមួយក្រុមៗទទួលបានថវិកាឧត្ថម្ភ​ ១លានរៀលផងដែរ។

អត្ថបទទាក់ទង