រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

ឯកឧត្តម ប៉េង ពោធិ៍សា បានអនុញ្ញាតឲ្យក្រុមការងារអនុវត្តគម្រោងអប់រំបរិយាប័ន្ន”កុមាររៀន​ កុមារចេះ”ចូលជួបសម្តែងការគួរសម

  • 270
  • ដោយ Admin

នៅថ្ងៃទី០៣​ ខែកញ្ញា​ ឆ្នាំ២០២៤នេះ​ ឯកឧត្តម​ ប៉េង​ ពោធិ៍សា​ អភិបាលខេត្តស្វាយរៀង​ បានអនុញ្ញាតឲ្យក្រុមការងារអ​នុវត្តគម្រោងអប់រំបរិយាប័ន្ន "កុមាររៀន​ កុមារចេះ"​ ចូលជួបសម្តែងការគួរសម​ និងចែករំលែកនូវលទ្ធផលដែលបានអនុវត្តកន្លងមក។

អញ្ជេីញចូលរួមក្នុងឪកាសនោះដែររួមមាន​ ឯកឧត្តម​អភិបាលរងខេត្ត​ លោកប្រធានមន្ទីរពាក់ព័ន្ធនានា​ក្នុងខេត្ត​ លោកអភិបាលរងក្រុងស្វាយរៀង​ លោកស្រីនាយកទីចាត់ការផែនការ​ និងវិនិយោគ​សាលាខេត្ត​ លោកប្រធាន​ អនុប្រធាន​ការិយាល័យបឋមសិក្ស​ា​ នៃមន្ទីរអបរំ​យុវជន​ និងកីឡា​ខេត្ត​ លោកប្រធានការិយាល័យ​ អបរំយុវជន​ និងកីឡាក្រុងស្វាយរៀង​ និងប្រតិភូក្រុមការងារអនុវត្តគម្រោង​មួយចំនួនទៀត។

មានប្រសាសន៍ក្នុងឱកាសនោះ​ ឯកឧត្តមអភិបាលខេត្តបានថ្លែងនូវការគាំទ្រ​ និងអរគុណដល់ក្រុមការងារអនុវត្តគម្រោង​ មន្ទីរអប់រំយុវជននិងកីឡា​ ព្រមទាំងភាគីពាក់ព័ន្ធទាំងអស់ដែលបានយកចិត្តទុកដាក​់​ខិតខំជម្រុញ​ និងអនុវត្តបានល្អក្នុងការចូលរួមលេីកកម្ពស់ថ្នាលអប់រំដល់កុមារនៅតាមសាលាបឋមសិក្សាទាំងអស់នៅក្នុងមូលដ្ឋានខេត្តស្វាយរៀង​ រហូតបានចេញជាផ្លែផ្កាដូចបានឃេីញនៅក្នុងបទបង្ហាញនាពេលនេះ​។

សូមជម្រាបជូនថា​ គម្រោងអបរំបរិយាបន្នគឺមានការប្រមូលផ្តុំដោយអង្គការជាច្រេីនត្រូវបានក្រសួងអបរំ​ យុវជន​ និងកីឡា​ អនុញ្ញាតឲ្យធ្វេីសកម្មភាពនៅក្នុងខេត្តស្វាយរៀង​ ចាប់តាំងពីចុងឆ្នាំ២០១៣​ គ្របដណ្តប់លេីសាលាបឋមសិក្សាទាំង២៦២សាលាក្នុងខេត្ត​ ដោយអនុវត្តគម្រោងមានឈ្មោះថា​"កុមាររៀន​ កុមារចេះ"។ គម្រោងនេះ​ ផ្តោតសំខាន់ទៅលើកម្មវិធីសិក្សារបស់កុមារ ដេីម្បីលើកកម្ពស់បំណិនអាន សរសេរ និងការប្រឹក្សាគរុកោសល្យនៅកម្រិតថ្នាក់ដំបូង​ ដែលជាគ្រឹះធ្វេីឲ្យសិស្សានុសិស្ស​ អាន​ ចេះគិតលេខ​ បានត្រឹមត្រូវ។

អត្ថបទទាក់ទង