ឯកឧត្តមអភិបាលខេត្តស្វាយរៀងបានអនុញ្ញាតឲ្យ លោក លី ស៉ីនហ្វា (LI XIN HUA)ប្រធានសមាគមសភាពាណិជ្ជកម្ម ហ៊ូណាន-កម្ពុជា និងប្រតិភូចូលជួបសម្តែងការគួសម និងពិភាក្សាការងារ
នារសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤នេះ ឯកឧត្ដម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានអនុញ្ញាតឲ្យលោក លី ស៉ីនហ្វា (LI XIN HUA)ប្រធានសមាគមសភាពាណិជ្ជកម្ម ហ៊ូណាន-កម្ពុជា និងប្រតិភូចូលជួបសម្តែងការគួសម និងពិភាក្សាការងារ។
មានប្រសាសន៍ក្នុងឱកាសនោះ លោក លី ស៉ីនហ្វា (LI XIN HUA)ប្រធានសមាគមសភាពាណិជ្ជកម្មខេត្តហ៊ូណាន បានបញ្ជាក់ជូនអំពីទីតាំងស្ថានភាពភូមិសាស្ត្រ និងសក្តានុពលសំខាន់ៗរបស់ខេត្តហ៊ូណាន និងបានថ្លែងអំណរគុណចំពោះឯកឧត្តមអភិបាលខេត្តដែលបានផ្តល់ឱកាសឲ្យប្រតិភូបានចុះបំពេញទស្សនៈកិច្ចសិក្សាឈ្វេងយល់អំពីតំបន់សក្កដានុពលរបស់ខេត្តស្វាយរៀង និងបានអនុញ្ញាតឲ្យប្រតិភូចូលជួបសម្តែងការគួសម និងពិភាក្សាការងារពាក់ព័ន្ធ និងដៃគូវិនិយោគនានា ឲ្យមកបណ្តាក់ទុកបន្ថែមទៀតនៅខេត្តស្វាយរៀងនាពេលខាងមុខ។
ឯកឧត្ដមអភិបាលខេត្តបានបញ្ជាក់ជូនពីទីតាំងភូមិសាស្ត្រ និងសក្កានុពលនានាដែលរដ្ឋបាលខេត្តស្វាយរៀងសម្រេចបាន ព្រមទាំងថ្លែងនូវការស្វាគមចំពោះ សមាគមសភាពាណិជ្ជកម្ម ហ៊ូណាន-កម្ពុជា ដែលបានទាក់ទាញអ្នកវិនិយោគមកបណ្ដាក់ទុនជាបន្តបន្ទាប់នៅប្រទេសកម្ពុជា ក៏ដូចជានៅខេត្តស្វាយរៀង។ ក្នុងនាមរដ្ឋបាលខេត្ត សូមគាំទ្រទាំងស្រុង និងសូមស្វាគមន៍យ៉ាងកក់ក្តៅ ទន្ទឹនេះរដ្ឋបាលខេត្តតែងតែគិតគូយកចិត្តទុកដាក់ទាំងការរក្សាសន្តិសុខ សុវត្ថិភាព ការដោះស្រាយសំណេីសំណូមពរ និងបញ្ហាផ្សេងៗដែលកេីតមានឡេីងចំពោះអ្នកវិនិយោគផងដែរ។