នៅរសៀលថ្ងៃព្រហស្បតិ៍ ៥រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤នេះ ឯកឧត្តម ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង និងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្ត បានទទួលជំនួបកិច្ចប្រជុំជាមួយគណៈកម្មការទី៧ ព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម ឈិត សុខុន ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ ដេីម្បីឈ្វេងយល់អំពីវឌ្ឍនភាពការងារ បញ្ហាប្រឈម និងចក្ខុវិស័យដែលពាក់ព័ន្ធ។
កិច្ចប្រជុំនេះមានការអញ្ជេីញចូលរួមពីឯកឧត្តម លោកជំទាវជាប្រតិភូអមដំណេីរ ឯកឧត្តម អភិបាលរងខេត្ត លោកស្រីនាយករងរដ្ឋបាលសាលាខេត្ត និងលោក លោកស្រីប្រធានមន្ទីរដែលពាក់ព័ន្ធ។