រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

កិច្ចប្រជុំផ្សព្វផ្សាយនិងអនុវត្តច្បាប់ពាក់ព័ន្ធនឹងវិស័យសុខាភិបាល

  • 137
  • ដោយ Admin

នៅព្រឹកថ្ងៃពុធ​ ៤រោច​ ខែអាសាឍ​ ឆ្នាំរោង​ ឆស័ក​ ព.ស២០៥៦៨​ ត្រូវនឹងថ្ងៃទី២៤​ ខែកក្កដា​ ឆ្នាំ២០២៤នេះ​ ឯកឧត្តម​ ម៉ែន​ វិបុល​ ប្រធានក្រុមប្រឹក្សាខេត្ត​ និងឯកឧត្តម​ ប៉េង​ ពោធិ៍សា​ អភិបាលខេត្តស្វាយរៀង​ បានទទួលជំនួបកិច្ចប្រជុំ​រវាងលោកជំទាវ​ មាន​ សំអាន​ ប្រធានគណៈកម្មការសុខាភិបាល​ សង្គមកិច្ច​ អតីតយុទ្ធជន​ យុវនិតិសម្បទា​ ការងារបណ្តុះបណ្តាល​ វិជ្ជាជីវៈ​ និងកិច្ចការនារី​ នៃព្រឹទ្ធសភា​។ កិច្ចប្រជុំនេះមានការអញ្ជេីញចូលរួមពី​ឯកឧត្តម​ លោកជំទាវជាប្រតិភូអមដំណេីរ​ ឯកឧត្តម​ លោកជំទាវ​ ​អភិបាលរងខេត្ត​ លោកនាយករងរដ្ឋបាលសាលាខេត្ត​ លោកប្រធានមន្ទីរសុខាភិបាល​ នៃរដ្ឋបាលខេត្ត​ លោកប្រធានមន្ទីរសង្គមកិច្ចខេត្ត​ លោកស្រីប្រធានមន្ទីរកិច្ចការនារី​ខេត្ត​ លោកប្រធាន​ ប.ស.ស​ ខេត្ត​ លោកអនុប្រធានមន្ទីរការងារ​ និងបណ្តុះបណ្តាលវិជ្ជាជីវះខេត្ត​ លោកស្រីអភិបាលរងក្រុងបាវិត​ លោកនាយករងទីចាត់ការអន្តរវិស័យសាលាខេត្ត​ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

អត្ថបទទាក់ទង