រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

ឯកឧត្ដម ប៉េង​ ពោធិ៍សា បានអញ្ជើញចូលរួមពិធីប្រគល់ទទួលអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាមដំណាក់កាល​ទី​២៣​

  • 56
  • ដោយ Admin

ពិធីប្រគល់ទទួលអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាមដែលបានពលីជីវិត នាសម័យសង្រ្គាមនៅកម្ពុជា នាព្រឹកថ្ងៃព្រហស្បតិ៍១៣កេីត ខែអាសាឍ ឆ្នាំរោង​ ឆស័ក​ ព.ស ២៥៦៨​ ត្រូវនឹងថ្ងៃទី១៨​ ខែកក្កដា ឆ្នាំ២០២៤​នេះ ឯកឧត្ដម ប៉េង​ ពោធិ៍សា​ អភិបាលខេត្តស្វាយរៀង ឯកឧត្តមអភិបាលរងខេត្តប៉ៃលិន ខេត្តបាត់ដំបង ព្រមទាំងគណៈប្រតិភូនៃខេត្តទាំងបីនៃប្រទេសកម្ពុជា​ និងក្រុមការងារ K73 ឯកឧត្តម ង្វៀន វ៉ាន់ឌឿក លេខាបក្ស និងជាប្រធានក្រុមប្រឹក្សាប្រជាជនខេត្តឡុងអាន និងឯកឧត្តម ង្វៀន វ៉ាន់អ៊ុក ប្រធានគណៈកម្មាធិការប្រជាជនខេត្តឡុងអានប្រទេសវៀតណាម​ បានអញ្ជើញចូលរួមពិធីប្រគល់ទទួលអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាមដំណាក់កាល​ទី​២៣​ចំនួន១៣០អដ្ឋិធាតុ​ ដែលបានពលីជីវិត នាគ្រប់សម័យសង្រ្គាមនៅកម្ពុជា ក្នុងនោះរកនៅខេត្តបៃលិន៨១អដ្ឋិធាតុ​ ខេត្តបាត់ដំបង៤៣អដ្ឋិធាតុ​ និងខេត្តស្វាយរៀងចំនួន១អដ្ឋិធាតុ​។ ពិធីនេះប្រារព្ធធ្វេីនៅចំណុចច្រកទ្វាព្រំដែនអន្តរជាតិព្រៃវល្លិ៍-ប៊ិញហៀប​ ព្រំដែនកម្ពុជា-វៀតណាម​ និងយកអដ្ឋិធាតុជនពលី ទៅបញ្ចុះនៅបូជនីយស្ថានអន្តរ ស្រុកវិញហុឹង–តឹនហុឹង (ខេត្តឡុងអាន)ផងដែរ។

អត្ថបទទាក់ទង