នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤នេះ ឯកឧត្តម ហែម ពិសិដ្ឋ និងឯកឧត្តម ម៉ែន កល្យាណ អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តបានអញ្ជេីញដឹកនាំកិច្ចប្រជុំគណៈកម្មការដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការជាមួយក្រុមហ៊ុន ភូមិមរតក ដែលមានទីតាំងស្ថិតនៅភូមិចំបក់សង្កាត់ចេក ក្រុងស្វាយរៀង និងមរតកថ្មស ស្ថិតក្នុងភូមិតាប៉ ឃុំតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង របស់ឈ្មោះ សោម សុធា ជាអគ្គនាយកក្រុមហ៊ុន និងជាម្ចាស់គម្រោង។
កិច្ចប្រជុំនេះមានការការអញ្ជេីញចូលរួមពីលោកនាយករដ្ឋបាលសាលាខេត្ត លោកស្នងការនគរបាលខេត្ត លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកអភិបាលរងក្រុងស្វាយរៀង លោកអភិបាលស្រុកស្វាយជ្រំ លោកប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្មសំណង់និងសូរិយោដីខេត្ត លោកប្រធានមន្ទីរអធិការកិច្ចខេត្ត លោកប្រធានមន្ទីរព័ត៌មានខេត្ត លោកមេធាវីប្រចាំរដ្ឋបាលខេត្ត លោកប្រធានការិយាល័យប្រជាពលរដ្ឋ លោកនាយកទីចាត់ការអន្តរវិស័យសាលាខេត្ត លោកនាយកទីចាត់ការរដ្ឋបាលសាលាខេត្ត លោកប្រធានការិយាល័យកិច្ចការច្បាប់ និងសុវត្ថិភាពសាធារណៈសាលាខេត្ត លោកប្រធានការិយាល័យភូមិបាលក្រុងស្វាយរៀង លោកប្រធានការិយាល័យភូមិបាលស្រុកស្វាយជ្រំ លោកស្រីចៅសង្កាត់ចេក ក្រុងស្វាយរៀង លោកស្រីមេឃុំតាសួស ស្រុកស្វាយជ្រំ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត៕