នារសៀលថ្ងៃអង្គារ ៤ កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង
តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្ត បានអញ្ជេីញចូលរួមក្នុងកិច្ចពិភាក្សា លេីការដោះស្រាយបញ្ហាអគ្គិសនីនៅស្រុករមាសហែក ក្រោមធិបតីភាព ឯកឧត្តម តេង សុខុមាល អនុប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា។
ក្នុងកិច្ចប្រជុំនេះក៏មានការអញ្ជេីញចូលរួមពី គណៈប្រតិភូអាជ្ញាធរអគ្គិសនីកម្ពុជា លោក ស៊ូ ម៉ុល អភិបាលស្រុករមាសហែក លោក កែវ ច័ន្ទលី ប្រធានមន្ទីរព័ត៌មានខេត្ត លោកតំណាងប្រធានអគ្គិសនីខេត្ត លោក សេង រិទ្ធ តំណាងក្រុមហ៊ុនខ្មែរ យូធីឡីធី លោក យា ណាវិន ប្រធានការិយាល័យកិច្ចការច្បាប់ និងសុវត្តិភាពសាធារណៈសាលាខេត្តព្រមទាំងអ្នកចូលរួមជាច្រេីនរូបទៀត ។
ឯកឧត្តម ម៉ែន អេង អភិបាលរងខេត្ត តំណាងអភិបាលខេត្តសូមថ្លែងអំណរយ៉ាងជ្រាលជ្រៅជូនចំពោះឯកឧត្តម តេង សុខុមាល អនុប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា និងគណៈប្រតិភូអាជ្ញាធរអគ្គិសនីកម្ពុជាដែលបានចំណាយពេលវេលាដ៏មានតម្លៃក្នុងការចុះដោះស្រាយបញ្ហាអគ្គិសនី។ ឯកឧត្តម បានបន្ថែមយ៉ាងច្បាស់អំពីការណែនាំស្តីពីការធ្វេីសេវាកម្មអគ្គិសនីរបស់ក្រុមហ៊ុនដូចខាងក្រោម
១-ក្រុមហ៊ុនត្រូវណែនាំបុគ្គលិកឱ្យប្រើពាក្យសមរម្យ និងផ្តល់សេវាអគ្គិសនីឱ្យកាន់តែប្រសើរ និងទាន់ពេលវេលាដល់អ្នកប្រើប្រាស់។
២-ក្រុមហ៊ុនត្រូវកត់ត្រាលេខអំណាននាឡិកាស្ទង់ឱ្យបានត្រឹមត្រូវតាមពេលវេលាកំណត់ ហើយត្រូវពិនិត្យឱ្យបានត្រឹមត្រូវមុននឹងចេញវិក្កយបត្រ។
៣-ក្រុមហ៊ុនត្រូវកែតម្រូវវិក្កយបត្រដើម្បីឱ្យមានប្រវត្តិនៃការប្រើប្រាស់សម្រាប់រយៈពេល 12 ខែកន្លងមកក្នុងលំដាប់នៃខែឱ្យបានត្រឹមត្រូវ។ ៤- ក្រុមហ៊ុនត្រូវជូនដំណឹងជាមុនដល់អាជ្ញាធរមូលដ្ឋាន ឃុំ ភូមិ និងអ្នកប្រើប្រាស់ ក្នុងករណីមានគម្រោងផ្អាកការផ្គត់ផ្គង់បណ្តោះអាសន្នមានរយៈពេលយូរ។
៥-ក្រុមហ៊ុនត្រូវកំណត់ និងកែសម្រួលប្រភេទអ្នកប្រើប្រាស់ឱ្យបានត្រឹមត្រូវតាមការណែនាំរបស់អាជ្ញាធរអគ្គិសនីកម្ពុជា។ឯកឧត្តម តេង សុខុមាល មានប្រសាសន៍ថាដេីម្បីដោះស្រាយបញ្ហាទាំងអស់របស់បងប្អូន សេវាករត្រូវធ្វេីការងារជាមួយរដ្ឋបាលស្រុក ចុះពិនិត្យឱ្យបានល្អិតល្អន់ជូនប្រជាពលរដ្ឋដេីម្បីកុំឱ្យមានភាពខុសឆ្គងដោយប្រការណាមួយ ឯកឧត្តមបានបន្ថែមថា មុនពេលបងប្អូនដោះដូរកុងទ័រភ្លេីង បងប្អូនត្រូវធ្វេីការផ្ទៀងផ្ទាត់(តេស្ត)ឱ្យបានហ្មត់ចត់ រវាងកុងទ័រចាស់ និងកុងទ័រថ្មីដេីម្បីទទួលបានភាពប្រាកដប្រជាក្នុងការប្រេីប្រាស់ភ្លេីង។