រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

ឯកឧត្តម ហួត​ ស៉ីនាដ បានអញ្ជើញចូលរួមក្នុងពិធីផ្សព្វផ្សាយស្ដីពី “ការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទាន(ប.ស.ស)

  • 158
  • ដោយ Admin

នៅព្រឹកថ្ងៃចន្ទ ៣ កើត ខែអាសាឍ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨​ ត្រូវនឹងថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤នេះ​

ឯកឧត្តម​ ម៉ែន​ អេង​ អភិបាលរងខេត្តស្វាយរៀងតំណាងឯកឧត្តម​ ប៉េង​ ពោធិ៍​សា​ អភិបាលខេត្ត​ បានអញ្ជេីញចូលរួមក្នុងពិធីផ្សព្វផ្សាយស្ដីពី “ការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់អ្នកនៅក្នុងបន្ទុកសមាជិក ប.ស.ស​ ជាមន្ត្រីសាធារណៈ​ និងកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ”ក្រោមធិបតីភាព​ ឯកឧត្ដម​ ហួត​ ស៉ីនាដ​ រដ្ឋលេខាធិការក្រសួងការងារ​ និងបណ្តុះបណ្តាលវិជ្ជាជីវៈ​ តំណាងដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ ក្នុងពិធីផ្សព្វផ្សាយនោះផងដែរ​ ក៏មានវត្តមានអញ្ជេីញចូលរួមពី​ គណៈប្រតិភូក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ​ ឯកឧត្តម​ រាណ​ សុវណ្ណរិទ្ធិ​ សមាជិកក្រុមប្រឹក្សាខេត្តតំណាងឯកឧត្ដម ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្ត លោកមេបញ្ជាការកងកម្លាំងទាំងបី លោក លោកស្រីប្រធានមន្ទីរ-អង្គភាព លោកប្រធានក្រុមប្រឹក្សា លោកអភិបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ តំណាងសមាគម/អង្គការដៃគូ​ យុវជន​ ស.ស.យ.ក ។ឯកឧត្តម​ ម៉ែន​ អេង​ មានប្រសាសន៍នាឱកាសនោះថា​ វត្តមានដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដមរដ្ឋលេខាធិការ នាពេលនេះ គឺពិតជាបានបង្ហាញឱ្យឃើញពីការគិតគូរយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ដែលមានក្រសួងការងារ និងបណ្ដុះ បណ្ដាលវិជ្ជាជីវៈ ជាសេនាធិការ ក្នុងការគាំទ្រដល់ការអនុវត្តការងារអាទិភាពសំខាន់ទាំង២ក្នុងចំណោមការងារអាទិភាពទាំង ៦ នៃកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល អាណតិ្តទី៧ឱ្យកាន់តែទទួលបានជោគជ័យ និងមានប្រសិទ្ធភាព ឆ្លើយទៅនឹងគោលដៅ នៃការលើកកម្ពស់សុខុមាលភាព ប្រជាជន បង្កើនឱកាសទទួលបានការបណ្តុះបណ្តាលជំនាញសម្រាប់យុវជនដែលជាយុទ្ធសាស្រ្តគន្លឹះ ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជននៅមូលដ្ឋាន ។ឯកឧត្ដម​ ហួត​ ស៉ីនាដ​ រដ្ឋលេខាធិការក្រសួងការងារ​ និងបណ្តុះបណ្តាលវិជ្ជាជីវៈមានប្រសាសន៍ក្នុងកម្មវិធីគោរពយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចតេជោហ៊ុន​ សែន​ អតីតនាយករដ្ឋមន្ត្រី​ ដែលបច្ចុប្បន្នជា​ ប្រធានព្រឹទ្ធិសភា​ និងសម្តេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ ដែលបានផ្តួចផ្តេីមកម្មវិធីរបបសន្តិសុខសង្គមនេះឡេីង​ ដេីម្បីជួយសម្រួលដល់សុខទុក្ខ​ និងជីវភាពគ្រួសាររបស់បងប្អូនប្រជាពលរដ្ឋ​។ ឯកឧត្តម​ បានបន្ថែមថា​ ការជួយជ្រោមជ្រែងរបស់ថ្នាក់ដឹកនាំ​ គឺមិនអាចជួយបងប្អូនឱ្យរួចផុតពីភាពក្រីក្របានទាំងស្រុងនោះទេ​ គឺបងប្អូ​នត្រូវមានជំនាញរៀងខ្លួនដេីម្បីប្រកបរបរចិញ្ចឹមជីវិត​ ដោយត្រូវរៀនជំនាញបន្ថែម​ វគ្គខ្លីៗ​ ដេីម្បីបានបន្តជីវភាព​ និងជីវិតរបស់បងប្អូ​នៗទាំងអស់គ្នា។ ឯកឧត្តមបានបន្តទៀតថា​ សូមបងប្អូនជួយផ្សព្វផ្សាយនូវកម្មទាំងពីរនេះឱ្យបានទូលំទូលាយដល់ប្អូននៅមូលដ្ឋានឱ្យបានជ្រូតជ្រាបទាំងអស់គ្នា។

អត្ថបទទាក់ទង