រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

លោកបណ្ឌិត តូច ប៉ូលីវ៉ា បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារត្រៀមរៀបចំទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន

  • 136
  • ដោយ Admin

នៅព្រឹកថ្ងៃសុក្រ ១៥កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤នេះ​លោកបណ្ឌិត តូច ប៉ូលីវ៉ា អភិបាលរងខេត្ត ជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការត្រួតពិនិត្យពិនិត្យគ្រឿងញៀនខេត្ត និងជាអនុប្រធានគណៈកម្មការវេចខ្ចប់ និងបំផ្លាញគ្រឿងញៀនថ្នាក់ខេត្ត តំណាងឯកឧត្ដម ប៉េង ពោធិ៍សាអភិបាលខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារត្រៀមរៀបចំទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន២៦ មិថុនា ២០២៤ និងដុតបំផ្លាញគ្រឿងញៀន តាមអំណាចសាលក្រម សាលដីការ និងសេចក្ដីសម្រេចរបស់សាលាដំបូងខេត្តស្វាយរៀង នៅសាលប្រជុំនន្ទី(អគារ ខ )សាលាខេត្តស្វាយរៀង សម្រាប់ខេត្តស្វាយរៀងនឹងប្រារព្ធធ្វើទិវាអន្តរជាតិ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ នៅទីតាំងភូមិថ្មី សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ។កិច្ចប្រជុំនេះមានការអញ្ជេីញចូលរួមពីលោកនាយករងរដ្ឋបាលខេត្ត លោកភិបាលរងក្រុងស្វាយរៀង លោកវរសេនីយ៍មេបញ្ជាការរងកងរាជអាវុធហត្ថ លោកវរសេនីយ៍នាយការិយាល័យប្រយុទ្ធប្រឆាំងគ្រឿងញៀនខេត្ត លោកប្រធានលេខាធិការដ្ឋានសាលាដំបូងខេត្ត លោកប្រធានលោកអនុប្រធានមន្ទីរ អង្គភាពនានាជុំវិញខេត្ត លោកនាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត លោកនាយកទីចាត់ការរដ្ឋបាល លោកទីចាត់ការអន្តរវិស័យសាលាខេត្ត រួមនិងអ្នកពាក់ព័ន្ធមួយចំនួនទៀត។

អត្ថបទទាក់ទង