រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

ឯកឧត្តម​ ប៉េង​ ពោធិសា បានអញ្ញាតឲ្យ​លោក​ យ៉ាង ស៊ួដុង ចូលជួបសម្តែងការគួសមនឹងពិភាក្សាការងារ

  • 120
  • ដោយ Admin

នៅរសៀលថ្ងៃទី២០​ ខែមិថុនា​ ឆ្នាំ២០២៤នេះ​ ឯកឧត្តម​ ប៉េង​ ពោធិសា​ អភិបាលខេត្តស្វាយរៀង​ បានអញ្ញាតឲ្យ​លោក​ យ៉ាង ស៊ួដុង (MR. Yang Xudong ) អនុលេខាធិការ នៃប្រជាជនក្រុងស៊ីបូ និងលោក វ៉ាង ជុង (MR. Wang Chong) លេខាបក្សប្រជាជនស៊ីបូ​ ខេត្តហ្សានដុង នៃសាធារណៈរដ្ឋប្រជាមានិតចិន​ ចូលជួបសម្តែងការគួសមនឹងពិភាក្សាការងារ​ ដើម្បីបង្កើតទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រត្តិបត្តិការ ការយល់ដឹងពីគ្នាទៅវិញទៅមក ពង្រឹងមិត្តភាព កិច្ចការងារអភិវឌ្ឍន៍​រវាង​ ក្រុងស្វាយរៀង ជាមួយនិងក្រុងស៊ីបូ​ ខេត្តហ្សានដុង​ ប្រទេសចិន។

មានប្រសាសន៍ទៅកាន់ជំនួបនេះ​ ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់អំពីទីតាំងភូមិសាស្ត្រ​ និងសក្កានុពលនានាដែលរដ្ឋបាលខេត្តស្វាយរៀងសម្រេច​ និងបានសម្ដែងនូវការស្វាគមន៍ និងគាំទ្រយ៉ាងពេញទំហឹងចំពោះ លោក​ យ៉ាង ស៊ួដុង (MR. Yang Xudong ) អនុលេខាធិការ នៃប្រជាជនក្រុងស៊ីបូ និងលោក វ៉ាង ជុង (MR. Wang Chong) លេខាបក្សប្រជាជនស៊ីបូ​ ខេត្តហ្សានដុង នៃសាធារណៈរដ្ឋប្រជាមានិតចិន​ ដែលមានបំណង​នាំអ្នកវិនិយោគមកបណ្ដាក់ទុននៅក្នុងទំបន់សេដកិច្ចពិសេសរបស់ខេត្តស្វាយរៀង​នាពេលខាងមុខ។ ក្នុងនាមរដ្ឋបាលខេត្ត​ សូមគាំទ្រទាំងស្រុង​ និងការសូមស្វាគមន៍យ៉ាងកក់ក្តៅ​ចំពោះដៃគូវិនិយោគនៃក្រុងស៊ីបូ​ ខេត្តហ្សានដុង នៃសាធារណៈរដ្ឋប្រជាមានិតចិន​ ដែលមានចំណាប់អារម្មណ៍​ និងមកបណ្តាក់ទុកវិនិយោគនៅតំបន់សេដ្ឋកិច្ចពិសេសឈីលូ​ ក្រុងស្វាយរៀង​នាពេលនេះ​ ជាពិសេសបាននាំមកនូវផលប្រយោជន៍ជាច្រេីនដែលផ្តល់ឱកាសការងារជូនបងប្អូនប្រជាពលរដ្ឋក្នុងខេត្តនិងក្រៅខេត្ត ហើយក៏ជាកិច្ចការសំខាន់ដែលឯកឧត្ដមអភិបាលខេត្តតែងតែយកចិត្តទុកដាក់ទាំងការរក្សាសន្តិសុខ សុវត្ថិភាពជូនដល់ក្រុមហ៊ុនទាំងអស់នោះផងដែរ។

លោកលោក​ យ៉ាង ស៊ួដុង​ បានបញ្ជាក់​ អំពីទីតាំងស្ថានភាពភូមិសាស្ត្រ​ និងសក្តានុពលសំខាន់ៗរបស់ក្រុងស៊ីបូ​ ខេត្តហ្សានដុង​ និងបានថ្លែងអំណរគុណចំពោះឯកឧត្តមអភិបាលខេត្តដែលបានផ្តល់ឱកាសឲ្យលោកនិងប្រតិភូបានចូលជួបសម្តែងការគួសម​ និងពិភាក្សាការងារពាក់ព័ន្ធដៃគូវិនិយោគនានាដែលបានមកបណ្តាក់ទុនទៅលេីវិស័យឧស្សាហកម្មបន្ថែមក្នុងតំបន់សេដ្ឋកិច្ចពិសេសឈីលូ​ ក្រុងស្វាយរៀង ខេត្តស្វាយរៀង​ នាឱកាសនេះផងដែរ។

អត្ថបទទាក់ទង