រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

ឯកឧត្តម​ ម៉ែន អេង បានអញ្ជើញជាអធិបតីក្នុងកម្មវិធីអបអរសាទរទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ TVET DAY

  • 55
  • ដោយ Admin

នារសៀលថ្ងៃសៅរ៍​ ៩ កើត ខែជេស្ឋ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨​ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤

ឯកឧត្តម​ ម៉ែន អេង អភិបាលរងខេត្តស្វាយរៀងតំណាង​ឯកឧត្តម​ ប៉េង​ ពោធិ៍សា​ អភិបាលខេត្តបានអញ្ជេីញជាធិបតីក្នុងពិធី​អបអរសាទរទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ TVET DAY លើកទី៧ ឆ្នាំ២០២៤ក្រោមប្រធានបទ “TVET រៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារធ្វើ” ។

ក្នុងពិធីនេះដែរក៏មានការអញ្ជេីញចូលរួមពី: លោក​ មុត​ ចិន្តា​ នាយកវិទ្យាស្ថានពុហបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង​ លោក​ អ៊ូ​ សុខឿន​ ប្រធានមន្ទីរការងារបណ្តុះបណ្តាល​ និងវិជ្ជាជីវ: លោក​ កែវ​ ចន្ទលី​ ប្រធានមន្ទីរព័ត៌មានខេត្ត​ រួមទាំងលោកគ្រូលោកគ្រូ​ អ្នកគ្រូ​ សិស្សានុសិស្ស​ យុវជន​ ដែលបានចូលរួមក្នុងកម្មវិធីសរុបប្រមាណជាង1000នាក់។

មានប្រសាសន៍ទៅកាន់ពិធីនេះ​ ឯកឧត្តម​បានបញ្ជាក់ថា ខេត្តស្វាយរៀង មានតំបន់សេដ្ឋកិច្ចពិសេសចំនួន៩ កំពុងដំណើរការអាជីវកម្មរបស់ខ្លួន និងមានរោងចក្រ សហគ្រាស ក្រុមហ៊ុន សរុប២៧៦កន្លែង បានបង្កើតការងារជូនប្រជាពលរដ្ឋបានចំនួន ៨៩៧៧០នាក់ ស្រី៥៣៧៧៣នាក់។​ ទន្ទឹមនេះ​ ជួសមុខអោយថ្នាក់ដឹកនាំខេត្ត និងក្នុងនាមលោកផ្ទាល់សូមសំដែងនូវការអបអរសាទរ និងកោតសរសើរចំពោះថ្នាក់ដឹកនាំ បុគ្គលិក លោកគ្រូ អ្នកគ្រូ នៃវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ដែលបានខិតខំអស់កម្លាំងកាយ កម្លាំងចិត្ត រៀបចំកម្មវិធី ទិវាជាតិអប់រំបណ្តុះ បណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ TVET Day ឆ្នាំ២០២៤ លើកទី៧ ក្រោមប្រធាបទ “TVET រៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារ” នេះឡើងប្រកបដោយជោគជ័យ និងមានការទទួលខុសត្រូវ។

ឯកឧត្តម​ បានបន្តថា ដើម្បីគៀរគរអ្នកវិនិយោគ មកបណ្តាក់ទុនកាន់តែច្រើន ជាពិសេសក្រុមហ៊ុនធំៗដែលប្រើប្រាស់បច្ចេកទេសខ្ពស់ ប្រើប្រាស់បច្ចេកវិទ្យាឌីជីថល លុះត្រាខេត្តយើងមានអ្នកជំនាញច្រើន មានអ្នកបច្ចេកទេស ដែលមានវិជ្ជាជីវៈច្បាស់ ដែលពឹងផ្អែកទាំងស្រុងទៅលើវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង។

យើងតែងតែលឺសម្លេងពីវិស័យឯកជន ថាខ្វះធនធានមនុស្ស សម្រាប់បំពេញនូវតម្រូវការការងារ តែផ្ទុយទៅវិញយើងតែងតែលឺពីបងប្អូនយើងថា ពិបាករកការងារធ្វើ។ ទាំងនេះបង្ហាញថា អ្នកមានជំនាញងាយស្រួលរកការងារធ្វើ តែអ្នកមិនមានជំនាញពិបាករកការងារធ្វើទៅវិញ។តាមរយៈវេទិកាវិស័យឯកជន និងរាជរដ្ឋាភិបាលកម្ពុជា និងការសិក្សាស្រាវជ្រាវយ៉ាវល្អិតល្អន់របស់ក្រុមអ្នកជំនាញខាងយុទ្ធសាស្ត្រ រាជរដ្ឋាភិបាលនិតិកាលទី៧ នៃរដ្ឋសភា ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានកំណត់យក មនុស្ស ផ្លូវ ទឹក ភ្លើង និង បច្ចេកវិទ្យា ជាកម្មវិធីអាទិភាពរបស់រាជរដ្ឋាភិបាល

និយាយដោយឡែក “កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស” ដែលបានប្រកាសឱ្យអនុវត្តជាផ្លូវការនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងមក ជាការរួមចំណែកយ៉ាងសំខាន់ដល់ចំណុចអាទិភាព ខាងលើរបស់រាជរដ្ឋាភិបាល។ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេស គឺជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដែលអាចនាំកម្ពុជាពីប្រទេស ដែលមានចំណូលមធ្យមកម្រិតទាប ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

នៅក្នុងឪកាសនោះ ឯកឧត្តម​ ម៉ែន អេង ផ្តល់ជាអនុសាសន៍ដល់វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀងត្រូវខិតខំបន្តជ្រើសរើសសិស្សចូលរៀនគ្រប់កម្រិតសិក្សា ជាពីសេស សិស្សកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស TVET1.5M ក្រុមគោលដៅមកពីគ្រួសារមាន បណ្ណសមធម៌ និងគ្រួសារងាយរងហានិភ័យ ឱ្យបានគ្រប់ចំនួន។

ខិតខំស្រាវជ្រាវ ពង្រឹងសមត្ថភាពរបស់ខ្លួនឱ្យស្របតាមបច្ចេកវិទ្យាដែលកំពុងតែរីកចម្រើនរៀងរាល់ថ្ងៃ។ខិតខំបណ្តុះបណ្តាលដល់បងប្អូនៗក្មួយៗដែលមកសិក្សារៀនសូត្រ ឱ្យមានសមត្ថភាពជំនាញគ្រប់គ្រាន់ និងមានសីលធម៌ គុណធម៌។ខិតខំសហការជាមួយវិស័យឯកជន ក្នុងការពង្រីកវិសាលភាពរបស់ខ្លួនដើម្បីសិក្ខាកាម សិស្ស និស្សិត ក្រោយបញ្ចប់វគ្គបណ្តុះបណ្តាល មានកន្លែងកម្មសិក្សា និងការងារ។

អត្ថបទទាក់ទង