រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ ផ្ទះចំនួន១១៥ខ្នង ជូនដល់អាតីតយុទ្ធជន

  • 149
  • ដោយ Admin

នៅរសៀល ថ្ងៃសៅរ៍ ៩កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤នេះ

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នក តំណាងរាស្ត្រមណ្ឌលស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ ផ្ទះចំនួន១១៥ខ្នង ជូនដល់អតីតយុទ្ធជន គ្រួសារអតីតយុទ្ធជន ពលី ពិការ មរណៈ និង និវត្តន៍ជន ដែលមានគុណបំណាច់ចំពោះជាតិមាតុភូមិ នៅភូមិធ្លកថ្មី ឃុំត្នោត ស្រុកកំពង់រោទ៏ ខេត្តស្វាយរៀង

មានប្រសាសន៍ទៅកាន់ពិធីនេះ​ សម្តេចកិត្តិសង្គហបណ្ឌិត​បានលេីកឡេីងថា​ ការចែកផ្តល់ផ្ទះ និងដីជូនដល់អតីតយុទ្ធជន គ្រួសារអតីតយុទ្ធជន ពលី ពិការ មរណ: និងនិវត្តជន នៅថ្ងៃនេះ គឺជាការឆ្លើយតបនូវគុណបំណាច់ របស់រាជរដ្ឋាភិបាល ជូនចំពោះបងប្អូនអតីតយុទ្ធជនយុទ្ធនារីដែលបានបូជាអាយុជីវិតកម្លាំងកាយចិត្តក្នុងបុព្វហេតុការពារប្រទេសជាតិរកសន្តិភាពជូនប្រទេសជាតិនិងពលរដ្ឋរហូតដល់មានអ្នកខ្លះស្លាប់បាត់បង់ចោលគ្រួសារ ប្រពន្ធ័ កូន ចៅ ឱ្យនៅកំព្រាឯកោរហូតមកដល់ពេល។

សម្ដេចបានបញ្ជាក់ថា គោលនយោបាយលើកកំពស់ជីវភាពរបស់អតីតយុទ្ធជន យុទ្ធនារី គ្រួសារអតីតយុទ្ធជន គ្រួសារពលី គ្រួសារនិវត្តជន តាមរយៈសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សនិងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាត្រូវបានសម្តេច គិតគូរផ្ដល់ជូនជាបន្ទាប់បន្ទាប់នៅទូទាំងប្រទេសឡែកខេត្តស្វាយរៀងរហូតមកដល់ពេលនេះ សម្ដេចបានផ្ដល់ផ្ទះរួចរាល់ហើយគិតទាំងថ្ងៃនេះបានជាង ៥០០ ខ្នង ខណៈដែល អតីត យុទ្ធជនដែលឈរជើងនៅតាមខ្សែបន្ទាប់ព្រំដែនត្រូវបានក្រុមការងារផ្ដល់ដីសម្រាប់ ប្រើប្រាស់បម្រើជីវភាពបន្ថែមលើគោលរបបដែលបានផ្ដល់នាបច្ចុប្បន្ន។

ក្នុងពេលចាប់ឆ្នោតយកលេខផ្ទះ តំណាងអតីតយុទ្ធជននិងគ្រួសារនិវត្តន៍ជនបានគោរព និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានគណបក្សនិងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាដែលសម្ដេចបានផ្ដល់ផ្ទះនិងដីឲ្យពួកគាត់រស់នៅបានសមរម្យនិងអាស្រ័យផល៕

អត្ថបទទាក់ទង