រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

លោកបណ្ឌិត តូច ប៉ូលីវ៉ា បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់មន្ទីរអភិវឌ្ឍនជន៍បទ

  • 55
  • ដោយ Admin

នៅថ្ងៃពុធ ៦កើត ខែជេស្ឋ ឆ្នាំរោង ឆស័កព.ស.២៥៦៨ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤​ លោកបណ្ឌិត តូច ប៉ូលីវ៉ា អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង តំណាង ឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី២ និងលើកទិសដៅបន្តត្រីមាសទី៣ ឆ្នាំ២០២៤ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ក្រោមអធិបតីភាព ឯកឧត្តម គុយ ឆាយ រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ ដែលកិច្ចប្រជុំនេះធ្វើឡើងនៅសាលប្រជុំ នៃមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តស្វាយរៀង ។

មានប្រសាសន៍ក្នុង ឱកាសនោះដែរ លោកបណ្ឌិត បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងយកចិត្តទុកដាក់ លះបង់កម្លាំងកាយចិត្ត ចំណេះដឹង និងជំនាញចូលរួមចំណែកបំពេញការងារ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងធ្វើអោយសម្រេចតាមផែនការដែលដាក់ចេញនាពេលកន្លងមក ។ ជាក់ស្តែងកាលពីឆ្នាំ២០២២ កន្លងទៅ ខេត្តស្វាយរៀងយើង ជាខេត្តទី១ ទទួលបានពាន់រង្វាន់ឈប់បន្ទោបង់ពាសវាលពាសកាល(ODF) ហើយបច្ចុប្បន្ននេះ ក្រុមការងារកំពុងបន្តខិតខំជំរុញយកចិត្តទុកដាក់បន្ថែមទៀត ដើម្បីសម្រេចការឈប់បន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់ (ODF Plus) របស់ខេត្តស្វាយរៀង នាពេលខាងមុខនេះ ។

កិច្ចប្រជុំនេះមានការចូលរួមពី ៖ លោក សំ នីតូ ប្រធានមន្ទីរលោក លោកស្រី អនុប្រធានមន្ទីរ ព្រមទាំងលោក លោកស្រី មន្រ្តីនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តផងដែរ ។

អត្ថបទទាក់ទង