រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

លោកជំទាវ យក់ ស៊ីណាត បានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វ​ផ្សាយ​ច្បាប់​ស្តីពី​អត្រានុកូលដ្ឋាន

  • 151
  • ដោយ Admin

នៅថ្ងៃព្រហស្បតិ៍ ៨ រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤នេះ នៅសាលប្រជុំ អគារ ឃ រដ្ឋបាលខេត្ត​ បានរៀបចំសិក្ខាសាលាផ្សព្វ​ផ្សាយ​ច្បាប់​ស្តីពី​អត្រានុកូលដ្ឋាន ស្ថិតិ​អត្រានុកូលដ្ឋាន និង​អត្តសញ្ញាណកម្ម ក្រោមអធិបតីភាពលោកជំទាវ យក់ ស៊ីណាត អភិបាលរងខេត្ត តំណាងឯកឧត្តម​ ប៉េង​ ពោធិ៍សា​ អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ឹម ប្រណិតា អគ្គនាយករងនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងលោកជំទាវ ប្រាក់ ពុទ្ធី សមាជិកា ក្រុមប្រឹក្សាខេត្ត ។

អញ្ជើញចូលរួមសិក្ខាសាលានេះរួមមាន លោកនាយរងរដ្ឋបាលសាលាខេត្ត លោកស្នងការនគរបាលខេត្ត លោក លោកស្រីប្រធានមន្ទីរពាក់ព័ន្ធ លោកស្រីអនុប្រធានលេខាធិការដ្ឋានសាលាដំបូងខេត្ត លោក លោកស្រី​អភិបាល អភិបាល​រងក្រុង ស្រុក លោកអធិការនគបាលក្រុង ស្រុក ប្រធានមន្ទីរពេទ្យបង្អែកក្រុង ស្រុក ​ប្រធានការិយាល័យរដ្ឋបាលនិងហិរញ្ញវត្ថុក្រុង ស្រុក លោក លោកស្រីមេឃុំ ចៅសង្កាត់ និងស្មៀនឃុំ សង្កាត់ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ប្រធានមណ្ឌលសុខភាព ឃុំ សង្កាត់ សរុបប្រមាណ ៣៤៩នាក់ ស្រី៥៨នាក់ ។

អត្ថបទទាក់ទង