នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤នេះ ឯកឧត្តមនាយឧត្តមសេនីយ៍ ជួន សុវណ្ណ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារពិសេសតាមដានការអនុវត្តគោលការណ៍របស់នាយករដ្ឋមន្ត្រី និងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀងបានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្វាយរៀងពាក់ព័ន្ធនឹងកិច្ចការងារសន្តិសុខ សណ្ដាប់ធ្នាប់សង្គម ដូចជាបញ្ហាបង្ក្រាបក្មេងទំនេីង ល្បែងស៉ីសងខុសច្បាប់ និងគ្រឿងញៀនជាដេីម។
ក្នុងកិច្ចប្រជុំនេះមានការអញ្ញើញចូលរួមពីប្រតិភូអមឯកឧត្តមនាយឧត្តមសេនីយ៍ ឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ឯកឧត្តមអភិបាលរងខេត្ត លោកនាយករងរដ្ឋបាលសាលាខេត្ត លោកស្នងការនគរបាលខេត្ត លោកមេបញ្ជាការកងរាជអាវុធខេត្ត លោកអភិបាលក្រុង ស្រុកទាំង៨ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។