នៅព្រឹកថ្ងៃអង្គារ ១៤ រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤នេះ នៅសាលប្រជុំ អគារ ឃ សាលាខេត្ត បានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពីដំណើរការ នៃការរៀបចំវេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ស្ថិតក្រោមអធិបតីភាព ឯកឧត្តម រស់ ផារិទ្ធ អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្ត ។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី លោកនាយរងរដ្ឋបាលសាលាខេត្ត លោក លោកស្រីប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធ លោក លោកស្រីនាយក នាយករងទីចាត់ការ អង្គភាពសាលាខេត្ត លោកអភិបាល អភិបាលរងក្រុង ស្រុក លោកនាយករដ្ឋបាលសាលាក្រុង ស្រុក លោក លោកស្រីមេឃុំ ចៅសង្កាត់ និងស្មៀនឃុំ សង្កាត់ សរុបប្រមាណ ២០០នាក់ ។