ពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់អាគារសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តស្វាយរៀង
នៅរសៀលថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤នេះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជេីញចូលរួមពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់អាគារសាលាដំបូងនិងអយ្យការអមសាលាដំបូងខេត្តស្វាយរៀងដែលមានកម្ពស់៣ជាន់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រី ក្រសួងយុត្តិធម៌។
ពិធីនេះក៏មានការចូលរួមពីប្រតិភូអមដំណើរនៃក្រសួងយុត្តិធម៌ ឯកឧត្តមប្រធានសាលាដំបូងខេត្ត ឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត និងលោក លោកស្រី អនុប្រធានសាលាដំបូង លោកចៅក្រម លោកព្រះរាជអាជ្ញារង លោកប្រធាន អនុប្រធានលេខាធិការដ្ឋានរដ្ឋបាល ក្រឡាបញ្ជី ប្រធាន អនុប្រធានការិយាល័យ និងមន្ត្រីជាច្រើនរូបទៀតផងដែរ។
សូមបញ្ជាក់ថា ពិធីបញ្ចុះបឋមសិលាសាងសង់អគារសាលាដំបូងខេត្ត និងអយ្យការអមសាលាដំបូងខេត្តនេះ បានប្រព្រឹត្តធ្វើទៅតាមគន្លងប្រពៃណី ទំនៀមទម្លាប់នៃ ព្រះពុទ្ធសាសនា ព្រះសម្មាសាម្ពុទ្ធ ព្រះបរមគ្រូនៃយើងដែលបានគោរពបដិបត្តិតរៀងមក ដេីម្បីសុំសេចក្តីសុខសប្បាយ៕