កិច្ចប្រជុំចម្រុះជាមួយភាគីពាក់ព័ន្ធសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤ ឆ្នាំ២០២៤ នៅខេត្តស្វាយរៀង
គណៈកម្មការរៀបចំ ការបោះឆ្នោតខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤នេះ បានរៀបចំកិច្ចប្រជុំចម្រុះជាមួយភាគីពាក់ព័ន្ធស្ដីពីការវិវត្តនៃដំណើរការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤ ឆ្នាំ២០២៤ ក្រោមអធិបតីភាព លោក ម៉ែន កល្យាណ អភិបាលរងខេត្តស្វាយរៀងតំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្ត និងលោក សុខ សាគុន ប្រធាន គ.ខ.ប ស្វាយរៀង។