ឯកឧត្តមឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិអញ្ជេីញចុះពិនិត្យវឌ្ឍនភាពនៅតាមព្រំដែនក្នុងស្រុកកំពង់រោទិ៍ និងសួរសុខទុក្ខកងទ័ពក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
នៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤នេះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយររៀង បានអញ្ជេីញចូលរួមអមដំណេីរឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិចុះពិនិត្យវឌ្ឍនភាពនៅតាមខ្សែបន្ទាត់ព្រំដែននៅស្រុកកំពង់រោទិ៍ និងសួរសុខទុក្ខនាយទាហាន នាយទាហានរង និងពលទាហាននៅវរសេនាតូចលេខ២តំបន់ប្រតិបត្តិការសឹករងស្វាយរៀង ស្ថិតក្នុងភូមិប្រសូត្រទី១ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។
មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិបានពាំនាំនូវការផ្ដាំផ្ញើសួសុខទុក្ខពីសំណាក់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ព្រមទាំង សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ផ្ញើជូនដល់ នាយទាហាន ពលទាហានទាំងអស់នៅខេត្តស្វាយរៀង និងសូមជូនពរមានសុខភាពល្អបរិបូរណ៍ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លៀសវៃ និងសម្រេចបានជោគជ័យក្នុងការបំពេញភារកិច្ចជូនជាតិមាតុភូមិ ។