រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

ឯកឧត្តម សរ សុដានី បានអញ្ជើញចុះពិនិត្យ ស្ថានភាពប្រព័ន្ធធារាសាស្រ្ត និងអាងទឹក ក្នុងខេត្តស្វាយរៀង

  • 245
  • ដោយ Admin

ឯកឧត្តម ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការក្រសួងធនធានទឹក និងឧតុនិយម អញ្ជើញចុះពិនិត្យស្ថានភាពប្រព័ន្ធធារាសាស្រ្ត និងអាងទឹក ក្នុងភូមិសាស្ត្រខេត្តស្វាយរៀងអមដំណើរដោយ ឯកឧត្តម សរ សុដានី អភិបាលរងខេត្ត តំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង ព្រមទាំងប្រធានមន្ទីរធនធានទឹក និងឧតុនិយម ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អនុប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដី អភិបាលស្រុករំដួល អភិបាលស្រុករមាសហែក រួមជាមួយអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះពិនិត្យ ស្ថានភាពប្រព័ន្ធធារាសាស្រ្ត និងអាងទឹក ក្នុងខេត្តស្វាយរៀង រួមមានដូចខាងក្រោមនេះ៖

១-ពិនិត្យករណីប្រជាពលរដ្ឋអាស្រ័យផល ក្នុងអាងទឹកលិចនុយចំនួន២៥៤គ្រួសារ បានស្នើសុំប័ណ្ណកម្មសិទ្ធិ ស្ថិតនៅឃុំសង្កែ ឃុំបុសមន និងឃុំពងទឹក ស្រុករំដួល ខេត្តស្វាយរៀង ដែលមានផ្ទៃអាងទំហំ ២៩៧ហិចតា ធ្វើជាកម្មសិទ្ធិលែងទុកជាអាងស្តុកទឹកទៀតហើយ ក្នុងនោះដែរប្រជាពលរដ្ឋបានឯកភាពរក្សាទុកដីព្រែកចកមានប្រវែង ៣,៤៩៥ម៉ែត្រ និងទំនប់ដែលមានប្រវែង៨,៣៤៩ម៉ែត្រ ទុកជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ។២-ពិនិត្យ ទីតាំងក្រុមហ៊ុនឯកជនជីកដីអាងទឹកធ្លកកំបុតដោយគ្មានការអនុញ្ញាត មានបំណងលើកទំនប់ព័ទ្ធរំលោភយកដីអាងទឹក ស្ថិតនៅឃុំច្រេស ស្រុកចន្ទ្រា ក្រោយពិនិត្យ និងមានការសម្របសម្រួលពីអាជ្ញាធរដែនដី ក្រុមហ៊ុនឯកជនបានកាយដីលុបវិញហើយ។ ដោយឡែកដីដែលពាក់ព័ន្ធអាងទឹកធ្លកកំបុត ចំនួន៤គ្រួសារ បានចេញប័ណ្ណកម្មសិទ្ធិរួចរាល់ហើយ ចំនួន០៥ឯកសារ រួមមាន៖

១. សូ សម្បត្តិ ចំនួន០២ឯកសារ (លិខិតបញ្ជាក់ទទួលស្គាល់)

២. គង់ ចិត្រា ចំនួន ០១ឯកសារ (អំណោយផ្តាច់)

៣.គង់ សារិន ចំនួន ០១ឯកសារ (លិខិតបញ្ជាក់ទទួលស្គាល់)

៤.សុខ សាខា ចំនួន០១ ឯកសារ (លិខិតបញ្ជាក់ទទួលស្គាល់)

សូមជម្រាបថាអាងទឹកធ្លកកំបុត ស្ថិតនៅផ្នែកខាងក្រោមជាប់នឹងអាងទឹកដូនទយ។

៣-ពិនិត្យទីតាំងអាងទឹកបាធូ មានការជីកស្តារមិនមានលក្ខណៈបច្ចេកទេស ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានណែនាំអោយអនុវត្តការស្តារទៅតាមលក្ខណៈបច្ចេកទេស ដែលចេញដោយក្រសួងធនធានទឹក និងឧតុនិយម និងត្រូវមានរបាយការណ៍វឌ្ឍនៈភាព។

៤-ពិនិត្យស្ថានភាពប្រឡាយមេកីចក ឯកឧត្តមរដ្ឋលេខាប្រចាំការ បានណែនាំអោយប្រធាននាយកដ្ឋានធារាសាស្រ្តកសិកម្ម និងអនុប្រធាននាយកដ្ឋានវិស្វកម្ម ពិនិត្យលទ្ធភាពក្នុងការជួសជុលថែទាំឡើងវិញ ក្នុងឆ្នាំ២០២៥។ សូមបញ្ជាក់ថាប្រឡាយមេកីចកនេះមានប្រវែង ៥៣គីឡូម៉ែត្រ ឆ្លងកាត់ចំនួន៣ស្រុក រួមមានស្រុករមាសហែក ស្រុករំដួល និងស្រុកស្វាយទាប ខេត្តស្វាយរៀង។

ដំណេីរអញ្ជេីញចុះពិនិត្យនេះធ្វេីឡេីងនៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤

អត្ថបទទាក់ទង