នាថ្ងៃចន្ទ ១រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤នេះ នៅសាលប្រជ្រជុំ ព្រៃបាសាក់សាលាខេត្ត ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង បានអនុញ្ញាតឲ្យលោក ផាម តឹនហ្វា អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត និងជាប្រធានគណៈកម្មាធិការណែនាំ៥១៥ខេត្តឡុងអាន ចូលជួបសម្តែងការគួសម និងប្រជុំផ្លាស់ប្តូរយោបល់ឯកភាពលេីខ្លឹមសារសហការអនុវត្តភារកិច្ចរុករកប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនវៀតណាមដែលពាក់លីនៅកម្ពុជាដំណាក់កាលទី២៣ រដូវប្រាំង២០២៣-២០២៤ និងជូនពរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ រវាងគណៈកម្មការជំនាញខេត្តស្វាយរៀងប្រទេសកម្ពុជា ជាមួយគណៈកម្មការណែនាំ៥១៥ខេត្តឡុងអាន ប្រទេសវៀតណាម។
កិច្ចប្រជុំនេះមានការអញ្ជេីញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោកមេបញ្ជាការ បញ្ជាការរងតំបន់ប្រតិបត្តការសឹករងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកនាយកទីចាត់ការរដ្ឋបាលសាលាខេត្ត និងប្រតិភូនៃក្រុមការងារគណៈកម្មការណែនាំ៥១៥ខេត្តឡុងអាន។