រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

កិច្ចប្រជុំសាមញ្ញ លើកទី៥៨ ឆ្នាំទី៥ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តស្វាយរៀង

  • 202
  • ដោយ Admin

កិច្ចប្រជុំសាមញ្ញ លើកទី៥៨ ឆ្នាំទី៥ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តស្វាយរៀង

នៅព្រឹកថ្ងៃពុធ៣រោច ខែផល្គុន​ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤នេះ នៅសាលប្រជុំនន្ទីរ អគារ ខ សាលាខេត្ត មានរៀបចំកិច្ចប្រជុំសាមញ្ញ លើកទី៥៨ ឆ្នាំទី៥ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត ក្រោមអធិបតីភាពឯកឧត្តម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត និងមានការអញ្ជើញចូលរួមពីឯកឧត្តមអភិបាលរងខេត្ត ឯកឧត្ដម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោកនាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រីប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធនានាក្នុងខេត្ត លោក លោកស្រីនាយក នាយករងទីចាត់ការ/អង្គភាព និងប្រធានការិយាល័យចំណុះសាលាខេត្ត ។

របៀបវារៈនៃកិច្ចប្រជុំនេះមាន ៖

១. -ពិនិត្យ និងអនុម័ត សេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៥៧។

២. -ពិនិត្យ និងអនុម័ត របាយការណ៍ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ត ប្រចាំខែមីនា និងទិសដៅបន្តខែមេសា ឆ្នាំ២០២៤ ។

៣. អនុម័តតារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្ត ដែលបានមកពីការផ្តល់សេវា រដ្ឋបាល ជូនមន្ត្រីរាជការសាលាខេត្ត។

៤. ស្តាប់របាយការណ៍ប្រចាំខែមីនា និងទិសដៅបន្តខែមេសា ឆ្នាំ២០២៤ របស់ ការិយាល័យប្រជាពលរដ្ឋខេត្ត។

៥. ស្តាប់របាយការណ៍ប្រចាំខែមីនា និងទិសដៅបន្តខែមេសា ឆ្នាំ២០២៤ របស់ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការ ស្រ្តី និងកុមារខេត្ត។ ៦. ស្តាប់របាយការណ៍ប្រចាំខែមីនា និងទិសដៅបន្តខែមេសា ឆ្នាំ២០២៤ របស់ គណៈកម្មាធិការលទ្ធកម្មខេត្ត។

៧.សេចក្តីផ្សេងៗ។

អត្ថបទទាក់ទង