រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

ឯកឧត្តម​ សុខា​ រ៉ាម​ បានអញ្ជេីញជាអធិបតីក្នុងកម្មវិធីសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ​

  • 237
  • ដោយ Admin

នាព្រឹកថ្ងៃទី២១​ ខែមីនា​ ឆ្នាំ២០២៤នេះ​ ឯកឧត្តម​ សុខា​ រ៉ាម​ អភិបាលរងខេត្ត​ស្វាយរៀង​ តំណាងឯកឧត្តម​ ប៉េង​ ពោធិ៍សា​ អភិបាលខេត្ត​ និងលោក​ ឃួន​ សាវុធ​ អគ្គនាយករង​នៃអគ្គនាយកដ្ឋានការពារអ្នកប្រេីប្រាស់កិច្ចការប្រកួតប្រជែង​ និងបង្ក្រាបការក្លែងបន្លំ​ បានអញ្ជេីញជាអធិបតីក្នុងកម្មវិធីសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ​ ច្បាប់ស្តីពីកិច្ចការពារអ្នកប្រេីប្រាស់​ និងគោលការណ៍ណែនាំមួយចំនួនពាក់ព័ន្ធនឹងការផលិតស្រាប្រកបដោយសុវត្ថិភាព។

អញ្ជេីញចូលរួមក្នុងសិក្ខាសាលានេះរួមមាន​ តំណាងឯកឧត្តមប្រធានសាលាដំបូងខេត្ត​ តំណាងឯកឧត្តម​ព្រះរាជអាជ្ញានៃឯយ្យការអមសាលាដំបូងខេត្ត​ ឯកឧត្តម​ លោក​ លោកស្រី​ ប្រធានអនុប្រធាន​ នៃអគ្គនាយកដ្ឋាន​ ក.ប.ប​ លោកស្រីនាយករងរដ្ឋបាលសាលាខេត្ត​ លោកឧត្តមសេនីយ៍កងកម្លាំងប្រដាប់អាវុធទាំង៣​ ឯកឧត្តម​ លោក​ លោកស្រីប្រធានមន្ទីរ-អង្គភាពនានាក្នុងខេត្ត​ លោក​ លោកស្រីនាយកទីចាត់ការ/អង្គភាពចំណុះសាលាខេត្ត​ លោកប្រធានក្រុមប្រឹក្សាក្រុងស្រុកទាំង៨​ លោកអភិបាលក្រុងស្រុកទាំង៨​ លោក​ លោកស្រីមេឃុំ​ ចៅសង្កាត់ទាំង៨០​ ក្នុងខេត្ត​ ម្ចាស់សិប្បកម្មផលិតស្រាក្នុងខេត្ត​ និងលោកស្រីម្ចាស់អាជីវកម្មស្រាថ្នាំក្នុងខេត្ត​សរុបវត្តមានចំនួន១៧០នាក់។

មានប្រសាន៍ទៅកាន់ពិធីនេះ​ ឯកឧត្តមអភិបាលរងខេត្តបានលេីកឡេីងថា​ សិក្ខាសាលាផ្សព្វផ្សាយច្បាប់ ស្តីពីសុវត្ថិភាពម្ហូបអាហារ ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់កិច្ចការ ប្រកួតប្រជែង និងគោលការណ៍ណែនាំមួយចំនួន ពាក់ព័ន្ធនឹងការផលិតស្រាប្រកបដោយសុវត្ថិភាព នាឱកាសនេះ គឺពិតជាមានសារៈសំខាន់ដល់សិប្បករ អ្នកផលិតផលគ្រប់ប្រភេទក្នុងខេត្ត ដើម្បីពង្រឹងសមត្ថភាពអ្នកផលិត និងកែច្នៃផលិតផលដោយគុណភាពនិងលក់មានទីផ្សារ​ ដូច្នេះសមាជិក សមាជិកាទាំងមូល សូមយកចិត្តទុកដាក់ស្តាប់បទបង្ហាញពីវាគ្មិនប្រកបដោយបទពិសោធន៍ និងជំនាញក៏ដូចជាលើកជាសំនួរ និងចូលរួមផ្តល់មតិយោបល់ឱ្យបានច្រើន ដើម្បីជាចំណេះដឹង ក្នុងការអភិវឌ្ឍផលិតផលរបស់ខ្លួនផងដែរ។

ឯកឧត្តមបន្តថា​ សិក្ខាសាលានេះជាវេទិកាមួយក្នុងការជួបជុំរវាងអ្នកអនុវត្តច្បាប់ និងធុរជន ដើម្បីពិភាក្សាគ្នាលើបញ្ហានានាដែលពាក់ព័ន្ធនឹងកិច្ចការពារ អ្នកប្រើប្រាស់ សុវត្ថិភាពម្ហូបអាហារ និងលិខិតបទដ្ឋានពាក់ព័ន្ធនឹងការធ្វើអាជីវកម្មស្រា ហើយអាចផ្លាស់ប្តូរ ចែករំលែកនូវបទពិសោធន៍ល្អៗ ដេីម្បីស្វែងរកដំណោះស្រាយ​ បញ្ហាប្រឈមនានា និងចូលរួមអនុវត្តច្បាប់ទាំងនេះឱ្យមានប្រសិទ្ធភាព៕

អត្ថបទទាក់ទង