នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤នេះ ឯកឧត្តម ហែម ពិសិដ្ឋ និងឯកឧត្តម សរ សុដានី អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្ដម ប៉េង ពោធិ៍សា អភិបាលខេត្តបានអញ្ជេីញពិនិត្យទីតាំងបង្គោលអគ្គិសនីបណ្តាញបញ្ជូនតង់ស្យុងខ្ពស់ស្ថិតក្នុងក្រុងបាវិត និងពិនិត្យដំណេីការអាងប្រព្រឹត្តកម្មចម្រោះទឹកកង្វក់ក្នុងតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេន ព្រមទាំងបានអញ្ជេីញពិនិត្យមេីលផ្លូវមួយចំនួននៅក្នុងក្រុងបាវិត និងស្រុកស្វាយទាប ដេីម្បីត្រៀមជួសជុល និងស្ថាបនាផ្លូវថ្មី។
មានវត្តមានអញ្ជេីញចូលរួមក្នុងឱកាសនោះដែររួមមានលោកប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធ លោកអភិបាលរងក្រុងបាវិត លោកនាយក នាយករងទីចាត់ការអន្តរវិស័យសាលាខេត្ត លោកប្រធាន អនុប្រធានអគ្គិសនីច្រកម្ទេស ក្រុងបាវិត តំបន់សេដ្ឋកិច្ចពិសេសមេនហាតធេន និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។