លេខាធិការដ្ឋាន គ.ខ.ប.ជ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីការកំណត់ អត្តសញ្ញាណ ជនរងគ្រោះ ការគ្រប់គ្រង ករណី និងប្រព័ន្ធបញ្ជូនបន្ត ក្រោមអធិតីភាពលោកជំទាវ យក់ ស៊ីណាត អភិបាលរងខេត្តស្វាយរៀង និងជាអនុប្រធានអចិន្រ្តៃយ៍គ.ខ.ប.ជ តំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្ត និងមានអញ្ជើញចូលរួមពីប្រធាន អនុប្រធាន សមាជិក នៃក្រមការងារទាំង៦ លោកស្រីអភិបាលរងក្រុងស្រុក ទាំង៨ លោក លោកស្រីអធិការរង និងមន្រ្តីជំនាញទទួលបន្ទុកការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស សរុបវត្តមានចូលរួមចំនួន ៤៨ នាក់ ស្រី២៦ នាក់ ។
សូមជម្រាបជូនថា វគ្គបណ្តុះបណ្តាលនេះមានរយះពេល២ថ្ងៃ គឺនៅថ្ងៃ ២០-២១ ខែមីនា ឆ្នាំ២០២៤នេះ!