នៅថ្ងៃទីរសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤នេះ ឯកឧត្ដម សរ សុដានី អភិបាលរងខេត្តស្វាយរៀងតំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តបានអញ្ជេីញជាអធិបតីដឹកនាំកិច្ចប្រជុំពិភាក្សាការងាររៀបចំសណ្តាប់ធ្នាប់នៅតាមបណ្តាយសួនច្បារមាត់ទន្លេវ៉ៃគោ(ទំនប់តាណេង ច្រាំងតាបុល) និងសណ្តាប់ធ្នាប់របៀបរៀបរយនៅទីតាំងជុំវិញផ្សារវាលយន្ត ជាពិសេសការលក់ដូរដែលលោភមកលេីដីចំណីផ្លូវធារណៈ។
កិច្ចប្រជុំនេះមានការអញ្ជេីញចូលរួមពីរលោកនាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត មន្ទីរ-អង្គភាពពាក់ព័ន្ធ លោកអភិបាលរងក្រុងស្វាយរៀង លោកអធិការក្រុងស្វាយរៀង លោកមេបញ្ជាការងមូលដ្ឋានកងរាជអាវុធហត្ថក្រុងស្វាយរៀង លោកស្រីចៅសង្កាត់ស្វាយរៀង និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។