រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

ឯកឧត្តម សរ សុដានី បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំការសម្របសម្រួល​ ការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្មនៅកម្ពុជា

  • 216
  • ដោយ Admin

នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤នេះ​ ឯកឧត្តម សរ សុដានី អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្តម​ ប៉េង​ ពោធិ៍សា​ អភិបាលខេត្ត​ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំលើកទី១ នៃគណ:កម្មការចម្រុះសម្រាប់សម្របសម្រួលការអនុវត្តគម្រោងស្ដីពីការពង្រឹងសមត្ថភាពក្នុងការសម្របសម្រួល​ ការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្មនៅកម្ពុជា ជំហាន៣ ដែលកិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន។

សូមជូនបញ្ជាក់ជូនថា គម្រោងនៃការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្មនៅកម្ពុជា ជំហានទី១ និងជំហានទី២ ត្រូវបានបញ្ចប់ និងបច្ចុប្បន្នកំពុងចាប់ផ្ដើមជំហាន៣។

ភស្ដុភារកម្ម សំដៅទៅលើដំណើរការទាំងមូលឬប្រមូលផ្ដុំក្នុងការដឹកជញ្ជូន មធ្យោបាយដឹកជញ្ជូន សេវាកម្មដឹកជញ្ជូន មធ្យោបាយរក្សាទុកដាក់ទំនិញ និងមជ្ឈមណ្ឌលចំណត ផែស្ងួត ឃ្លាំងចែកចាយទំនិញ... ដែលការដឹកជញ្ជូននេះតាមរយ:ផ្លូវទឹក ផ្លូវគោក ផ្លូវដែក និងផ្លូវអាកាស។

ដោយឡែក សម្រាប់ខេត្តស្វាយរៀង គឺដឹកជញ្ជូនតាមផ្លូវគោក ហើយក្នុងនោះអង្គការចៃការបាននិងកំពុងសិក្សាទៅលើការដឹកជញ្ជូនតាមផ្លូវដែក ស្វាយរៀង-ភ្នំពេញ ផងដែរ។

អត្ថបទទាក់ទង