នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤នេះ ឯកឧត្តម ហែម ពិសិដ្ឋ និងឯកឧត្តម សរ សុដានី អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្ដម ប៉េង ពោធិ៍សា អភិបាលខេត្តបានអញ្ជេីញជាគណៈអធិបតីក្នុងកិច្ចប្រជុំស្តីពីការត្រួតពិនិត្យការកំណត់ផ្ទៃអាងបឹង ទន្លេ នៅក្នុងខេត្តស្វាយរៀង ដែលកិច្ចប្រជុំនេះបានប្រព្រឹត្តិទៅនៅសាលប្រជុំព្រៃបាសាក់ អាគារ ខ សាលាខេត្ត។
កិច្ចប្រជុំនេះក៏មានការអញ្ជេីញចូលរួមពីលោកអភិបាលក្រុង-ស្រុកទាំង៨ លោកប្រធានមន្ទីររៀបចំដែនដីនគរូបណីយកម្ម សំណង់ និងសុរិយោដីខេត្ត លោកប្រធានមន្ទីរធនធានទឹកនិងឧតុនិយម ព្រមទាំងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។