រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

ឯកឧត្តម​ ម៉ែន​ អេង បានអញ្ចេីញជាធិបតីក្នុងពិធី​ បេីកសន្និបាតបូកសរុបវាយតម្លៃលទ្ធផលការងារអប់រំ​

  • 213
  • ដោយ Admin

នៅថ្ងៃពុធ ៤រោច ខែមាឃ ឆ្នាំថោះ​ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧​ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤នេះ​ ឯកឧត្តម​ ម៉ែន​ អេង​ អភិបាលរងខេត្តស្វាយរៀងតំណាងឯកឧត្តម​ ប៉េង​ ពោធិ៍សា​ អភិបាលខេត្តបានអញ្ចេីញជាធិបតីក្នុងពិធី​ បេីកសន្និបាតបូកសរុបវាយតម្លៃលទ្ធផលការងារអប់រំ​ យុវជន​ និងកីឡា​ ឆ្នាំសិក្សា២០២២-២០២៣​ និងលេីកទិសដៅការងារឆ្នាំសិក្សា២០២៣-២០២៤។ ក្នុងសន្និបាតនេះដែរ​ ក៏មានការអញ្ចេីញចូលរួមពីៈ​​ ប្រតិភូតំណាងក្រសួងអប់រំ​ យុវជន​ និងកីឡាប្រធានមន្ទីរ​អប់រំ​ យុវជន​ និងកីឡា​ខេត្ត​​ លោក​ លោកស្រីប្រធាន​ អនុប្រធានមន្ទីរជុំវិញខេត្ត​ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ​ និងលោក​ លោកស្រីជាសមាជិក​ សមាជិកាអង្គសន្និបាតសរុបចំនួន១៩២នាក់។

ឯកឧត្តម​ ម៉ែន​ អេង​ បានផ្តាំផ្ញេីដល់មន្ត្រីអប់រំទាំងអស់​ ត្រូវយកចិត្តទុកដាក់លេីបញ្ហាមួយចំនួន​ដូចខាងក្រោម

-​ យកចិត្តទុកដាក់ប្រមូលកុមារដល់វ័យសិក្សាឱ្យចូលរៀនបានច្រេីនជាអតិបរមាទាំងនៅទីប្រជុំជន​ និងទីជនបទចាប់តាំងពីមត្តេយ្យសិក្សាឡេីងទៅ​ និងរក្សាបាននៅស្ថិរភាពសិស្ស​ ឱ្យបន្តការសិក្សារៀនសូត្ររហូតចប់មធ្យមសិក្សា​ និងបន្តចូលរៀនរហូតបញ្ចប់ឧត្តម​សិក្សា។

-​ ត្រូវបន្តកែលម្អបរិស្ថានសាលារៀនឱ្យក្លាយជាទីមនោរម្យដេីម្បីទាក់ទាញកុមារឱ្យចាប់អារម្មណ៍​ និងមានចិត្តចង់ទៅសាលារៀន។

-​ យកចិត្តទុកដាក់ពង្រឹងបន្ថែមទៀតនូវគុណភាពប្រកបដោយគណ:នេយ្យភាពពិសេសយុទ្ធនាការសាលារៀនគ្មានសំរាម។

-​ រៀបចំនូវបណ្តាពាក្យស្លោកល្អៗ​ ដូចជា​ គ្រូល្អ​ សិស្សល្អ​ គ្រូពូកែ​ សិស្សពូកែ​ នាយកល្អ​ សាលាល្អ​ ជាដេីម។

អត្ថបទទាក់ទង