រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

ពិធីសម្ពោធជាផ្លូវការស្តូប មិត្តភាពកម្ពុជា-វៀតណាមខេត្តស្វាយរៀង

  • 201
  • ដោយ Admin

ពិធីសម្ពោធជាផ្លូវការស្តូប មិត្តភាពកម្ពុជា-វៀតណាមខេត្តស្វាយរៀង ដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង នាព្រឹកថ្ងៃអង្គារ ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀងបានអញ្ជើញចូលរួមក្នុងពិធីសម្ពោធជាផ្លូវការស្តូប មិត្តភាពកម្ពុជា-វៀតណាមខេត្តស្វាយរៀង ដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ។អញ្ជើញចូលរួមក្នុងពិធីនេះមាន ឯកឧត្តមអគ្គលេខាធិការក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ឯកឧត្តមឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម ខេត្តឡុងអាន និងគណៈប្រតិភូអមដំណើរ ឯកឧត្តមអភិបាលេរងខេត្ត ឯកឧត្តម លោកជំទាវ លោក លោកស្រី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ បងប្អូនប្រជាពលរដ្ឋ សិស្សានុសិស្ស និងប្រជាពលរដ្ឋចូលរួមសរុប៥៧០នាក់សម្តេចកិត្តិសង្គហបណ្ឌិត បានលើកឡើងថា ការសម្ពោធស្តូបមិត្តភាពកម្ពុជា-វៀតណាម នៅក្នុងខេត្តស្វាយរៀង គឺជានិមិត្តរូបនៃការដឹងគុណរបស់បក្ស រដ្ឋ ប្រជាជន និងកងទ័ពនៃប្រទេសទាំងពីរ ចំពោះបណ្តាវីរបុរសដែល បានពលីជីវិត កងទ័ពស្ម័គ្រចិត្ត វៀតណាម និងកម្មាភិបាល យុទ្ធជន កងយោធពលខេមរភូមិន្ទ ដែលពលីជីវិត ដើម្បីឯករាជ្យ សេរីភាព របស់ប្រទេសជាតិ និងសុភមង្គលរបស់ប្រជាជន ហើយសម្រាប់ខេត្តស្វាយរៀង ស្តូប ដែលបានសម្ពោធដាក់ឱ្យប្រើប្រាស់ក្នុងថ្ងៃនេះ គឺជាស្តូបទី១៨ ដែលបានសាងសង់រួចក្នុងចំណោមស្តូបចំនួន ២៣ នៅទូទាំងប្រទេស។សម្កេតកិត្តិតិសង្គហបណ្ឌិត បានបញ្ជាក់ថា ដោយសាមានកងទ័ពស្ម័គ្រចិត្តវៀតណាមបាន មកជួយរំដោះទើបយើងបានរួចពីសេចក្តីស្លាប់ពីរបបដ៏ឃោ ឃៅយង់ឃ្នោង ប៉ុល ពត នាថ្ងៃ ០៧ មករា ឆ្នាំ១៩៧៩ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងការអនុវត្តនូវនយោបាយឈ្នះឈ្នះ បានធ្វើឱ្យ ប្រទេសជាតិមានសុខសន្ដិភាពពេញ ផ្ទៃប្រទេសប្រជាពលរដ្ឋរស់នៅក្រោមដំបូលសន្ដិភាព។ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋរួមគ្នា ថែរក្សាសុខសន្ដិភាព ថែរក្សាសំណង់ស្តូបមិត្តភាពនេះឲ្យបានឋិតថេរគង់វង្ស៕

ដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង

នាព្រឹកថ្ងៃអង្គារ ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀងបានអញ្ជើញចូលរួមក្នុងពិធីសម្ពោធជាផ្លូវការស្តូប មិត្តភាពកម្ពុជា-វៀតណាមខេត្តស្វាយរៀង ដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ។អញ្ជើញចូលរួមក្នុងពិធីនេះមាន ឯកឧត្តមអគ្គលេខាធិការក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ឯកឧត្តមឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម ខេត្តឡុងអាន និងគណៈប្រតិភូអមដំណើរ ឯកឧត្តមអភិបាលេរងខេត្ត ឯកឧត្តម លោកជំទាវ លោក លោកស្រី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ បងប្អូនប្រជាពលរដ្ឋ សិស្សានុសិស្ស និងប្រជាពលរដ្ឋចូលរួមសរុប៥៧០នាក់

សម្តេចកិត្តិសង្គហបណ្ឌិត បានលើកឡើងថា ការសម្ពោធស្តូបមិត្តភាពកម្ពុជា-វៀតណាម នៅក្នុងខេត្តស្វាយរៀង គឺជានិមិត្តរូបនៃការដឹងគុណរបស់បក្ស រដ្ឋ ប្រជាជន និងកងទ័ពនៃប្រទេសទាំងពីរ ចំពោះបណ្តាវីរបុរសដែល បានពលីជីវិត កងទ័ពស្ម័គ្រចិត្ត វៀតណាម និងកម្មាភិបាល យុទ្ធជន កងយោធពលខេមរភូមិន្ទ ដែលពលីជីវិត ដើម្បីឯករាជ្យ សេរីភាព របស់ប្រទេសជាតិ និងសុភមង្គលរបស់ប្រជាជន ហើយសម្រាប់ខេត្តស្វាយរៀង ស្តូប ដែលបានសម្ពោធដាក់ឱ្យប្រើប្រាស់ក្នុងថ្ងៃនេះ គឺជាស្តូបទី១៨ ដែលបានសាងសង់រួចក្នុងចំណោមស្តូបចំនួន ២៣ នៅទូទាំងប្រទេស។

សម្កេតកិត្តិតិសង្គហបណ្ឌិត បានបញ្ជាក់ថា ដោយសាមានកងទ័ពស្ម័គ្រចិត្តវៀតណាមបាន មកជួយរំដោះទើបយើងបានរួចពីសេចក្តីស្លាប់ពីរបបដ៏ឃោ ឃៅយង់ឃ្នោង ប៉ុល ពត នាថ្ងៃ ០៧ មករា ឆ្នាំ១៩៧៩ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងការអនុវត្តនូវនយោបាយឈ្នះឈ្នះ បានធ្វើឱ្យ ប្រទេសជាតិមានសុខសន្ដិភាពពេញ ផ្ទៃប្រទេសប្រជាពលរដ្ឋរស់នៅក្រោមដំបូលសន្ដិភាព។ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋរួមគ្នា ថែរក្សាសុខសន្ដិភាព ថែរក្សាសំណង់ស្តូបមិត្តភាពនេះឲ្យបានឋិតថេរគង់វង្ស៕

អត្ថបទទាក់ទង