នៅព្រឹកថ្ងៃសៅរ៍ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀងបានអញ្ជេីញជាអធិបតីក្នុងពិធីសម្ពោធក្លោងទ្វា ព្រមទាំងសមិទ្ធផលនានានៅក្នុងវត្តឈេីទាល ស្ថិតនៅភូមិសង្គម ឃុំគគីសោម ស្រុកស្វាយទាប។
ពិធីមានការនិមន្ត និងអញ្ជេីញចូលរួមពីសំណាក់ឯកឧត្តមអភិបាលរងខេត្ត ឯកឧត្តម លោកជំទាវ ជាសប្បុរសជន លោកប្រធានមន្ទីរនានាក្នុងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត គណៈអភិបាលស្រុក ក្រុមប្រឹក្សាស្រុក លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស លោកយាយ លោកតា ព្រះសង្ឃ និងប្រជាពលរដ្ឋចូលរួមសរុបប្រមាណ៣៥៧ អង្គ/នាក់។
មានប្រសាសន៍ទៅកាន់ពិធិធីនេះឯកឧត្តមអភិបាលខេត្តបានថ្លែងនូវក្តីរំភេីបរីករាយដោយបានឃេីញនូវសមិទ្ធផលជាច្រេីនបានកេីតឡេីងនូវវត្តឈេីទាលនេះ ក្នុងនោះក៏សូមថ្លែងអំណរព្រះគុណចំពោះព្រះតេជគុណ ព្រះចៅអធិការ គណៈកម្មាធិការអាចារ្យវត្ត ក៏ដូចជាពុទ្ធបរិស័ទ្ធ និងសប្បុរសជនទាំងអស់ដែលបានបរិច្ចាគនូវធនធានផ្ទាល់ខ្លួនជាច្រេីនផ្តល់ជូននូវសមិទ្ធផលនានានៅក្នុងវត្តដែលយេីងបានឃេីញ និងមកសម្ពោធនូវថ្ងែនេះ។
ឯកឧត្តមបន្តថា កត្តាសន្តិភាព និងស្ថិរភាពដែលជាមនុញ្ញផលនៃគោលនយោបាយឈ្នះ ឈ្នះ គួបផ្សំនិងនយោបាយដ៏ត្រឹមត្រូវរបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការប្រែក្លាយតំបន់អតីតសមរភូមិ និងតំបន់ព្រំដែនទៅជាតំបន់សន្តិភាព មិត្តភាព សហប្រតិបត្តិការទាំងសន្តិសុខសណ្តាប់ក្នុងខេត្តនៅតាមតំបន់ព្រំដែនជាមួយប្រទេសជិតខាង។ ម្យ៉ាងទៀត ខេត្តស្វាយរៀងយេីងនាពេលបច្ចុប្បន្ន ខុសពីជាង៤០ឆ្នាំមុន ដែលនេះជាគុណតម្លៃ នៃសន្តិភាពដែលគណបក្សប្រជាជនកម្ពុជាមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស បានខិតខំរកបានដោយលំបាកសម្រាប់ប្រជាជន និងប្រទេសជាតិ ហេីយបច្ចុប្បន្នបាននិងកំពុងបន្តថែរក្សាការពារ និងអភិវឌ្ឍន៍ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងប៉ិនប្រសប់ពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តមបានអំពាវនាវនូវបញ្ហាសំខាន់ៗមួយចំនួនដល់អាជ្ញាធរក៏ដូចជាប្រពលរដ្ឋដូចខាងក្រោម ៖
១.អាណាព្យាបាលត្រូវអប់រំណែនាំកូនចៅជៀសឲ្យឆ្ងាយពីបញ្ហាគ្រឿងញៀន បងធំ បងតូច ត្រូវយកចិត្តទុកដាក់ខិតខំរៀនសូត្រ ដេីម្បីអនាគតគ្រួសារ និងសង្គមជាតិយេីង។
២.អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងឪពុកម្តាយគ្រប់រូប ត្រូវចូលរួមផ្សព្វផ្សាយ អំពីការគោរពច្បាប់ចរាចរណ៍អោយត្រឹមត្រូវគ្រប់ៗគ្នា។
៣.បន្តរួមគ្នាថែរក្សាការពារនូវសុខសន្តិភាព ដែលមាននៅក្នុងដៃ ជាពិសេសត្រូវមានជំនឿជឿជាក់លេីការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល ហេីយប្រឆាំងដាច់ចំពោះជនអគតិទាំងឡាយណាដែលមានបំណងចង់បំផ្លាញសន្តិភាព។
៤. រួមគ្នាថែរក្សាសមិទ្ធផលនានាដែលមានស្រាប់ ជាពិសេសសមិទ្ធផលដែលនៅក្នុងវត្តអារាមត្រូវថែរក្សាឲ្យបានគង់វង្ស។
៥.អាជ្ញាធរមានសមត្ថកិច្ចត្រូវយកចិត្តទុកដាក់ទៅលេីការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ការបង្រ្កាបល្បែងស៉ីសងខុសច្បាប់ និងអំពេីអសន្តិសុខផ្សេងៗទៀត។
៦.អាជ្ញាត្រូវបន្តតាមដានការបង្ករបង្កេីនផលស្រូវរបស់ប្រជាពលរដ្ឋ នឹងដោះស្រាយបញ្ហាប្រឈមនានាដូចជាការខ្វះខាតទឹកធ្វេីស្រែជាដេីម។ ៧.ស្របតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពង់របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អាជ្ញាធរមូលដ្ឋានត្រូវផ្សព្វផ្សាយឲ្យបានទូលំទូលាយដល់យុជនយេីង ពិសេសអ្នកដែលមានជីវភាពខ្វះខាត គ្រួសាររងហានិភ័យ ត្រូវមកដាក់ពាក្សចូលសិក្សាជំនាញបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកនៅសាលាវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង សិក្សាដោយឥតគិថ្លៃ ព្រមទាំងបានថវិកាឧបត្ថម្ភប្រចាំខែថែមទៀតផង។
ជាចុងបញ្ចប់នៃពិធីនេះ ឯកឧត្តមអភិបាលខេត្ត បានចូលរួមនូវបច្ច័យក៏សាងវត្តចំនួន៥លានរៀល និងចែកអំណោយមួយចំនួនទៀតដល់យាយជី តាជី ប្រជាពលរដ្ឋ និងសិស្សានុសិស្សដែលបានអញ្ជេីញចូលរួមក្នុងកម្មវិធីនេះផងដែរ។